* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
តើបងប្អូនគិតថាចាប់ផ្ដើមលេងបាល់ពីអាយុប៉ុន្មានឆ្នាំទៅទើបអាចក្លាយជាកីឡាករអាជីពបាន?
ជាការពិតណាស់ដើម្បីក្លាយជាកីឡាករអាជីពក្នុងសម័យកាលបាល់ទាត់ទំនើបនេះ ភាគច្រើនកីឡាករត្រូវចូលរួមហ្វឹកហាត់តាំងពីក្មេងដើម្បីទទួលបានគ្រឹះបាល់ទាត់រឹងមាំគ្រាន់ជាផ្លូវសម្រាប់បន្តដំណើរក្នុងនាមជាកីឡាករអាជីពទៅថ្ងៃខាងមុខ។
ដោយឡែកជំនាន់មុនកីឡាករមួយចំនួនតូចដូចជាលោក Ronaldinho ហាក់មិនសូវគិតអំពីកត្តាវ័យឡើយ ផ្ទុយទៅវិញគឺផ្ដោតលើទេពកោសល្យសុទ្ធសាធ ពោលអតីតកីឡាកររបស់ក្លឹបបាល់ FC Barcelona Ronaldinho បានក្លាយជាកីឡាករអាជីពក្នុងវ័យ២០ឆ្នាំ ដែលនេះអាចនិយាយបានថាជាកីឡារដេលមានវ័យច្រើនហើយទម្រាំងក្លាយជាកីឡាករបាល់ទាត់ នេះបើធៀបទៅនិងស្ដេចបាល់ទាត់ប្រេស៊ីលដូចគ្នាគឺលោក Pele និងលោក Ronaldo Nazario។
ជាមួយគ្នានេះផងដែល តើបងប្អូនយល់ឃើញបែបណារវាងកីឡាករដែលក្លាយជាកីឡាករអាជីពមុនអាយុ២០ឆ្នាំនិងក្លាយជាកីឡាករអាជីពលើសអាយុ២០ឆ្នាំ?
ទោះបីជាយ៉ាងណាក៏ដោយក្នុងរឿងនេះអេតមីននិងបង្ហាញកីឡាករចាស់ក្មេង៥រូបដែលក្លាយជាកីឡាករអាជីពមុនអាយុ២០ហើយកំពុងលេងដល់ពេលបច្ចុប្បន្ន ដោយកីឡាករ៥រូបនោះមានដូចជា៖
ទី៥កីឡាករ Cristiano Ronaldo ក្លាយជាកីឡាករអាជីពក្នុងអាយុ ១៧ឆ្នាំ ៧ខែ ២៥ថ្ងៃ។
ទី៤ កីឡាករ Leonel Messi ក្លាយជាកីឡាករអាជីពនៅវ័យ ១៧ឆ្នាំ ៣ខែ ២២ថ្ងៃ។
ទី៣ កីឡាករ Neymar Jr ក្លាយជាកីឡាករអាជីពនៅវ័យ ១៧ឆ្នាំ។
ទី២ កីឡាករ Erling Haaland បានក្លាយជាកីឡាករអាជីពក្នុងវ័យ ១៦ឆ្នាំ។
ទី១ កីឡាករ Kylian Mbappe ក៏ក្លាយជាកីឡាករអាជីពក្នុងវ័យ១៦ឆ្នាំផងដែរ។
គួរបន្ថែមផងដែលថាសម្រាប់កីឡាករជើងចាស់ដ៏ល្បីឈ្មោះ៣រូបនេះវិញគឺជាអត្តពលិកបាល់ទាត់ដែលក្លាយជាកីឡាករអាជីពក្នុងវ័យលើសេពី២០ឆ្នាំ ខណៈបីរូបនោះមានដូចជា៖
ទី១ លោក Lan Wright បានក្លាយជាកីឡាករអាជីពក្នុងវ័យ២១ឆ្នាំ។
ទី២ លោក Miroslav Klose បានក្លាយជាកីឡាករអាជីពក្នុងវ័យ ២០ឆ្នាំ។
និងទី១ កំពូលកីឡាករសញ្ជាតិប្រេស៊ីលលោក Ronadinho ក៏បានក្លាយជាកីឡាករអាជីពក្នុងវ័យ២០ផងដែរ៕