មកដឹងរឿងរ៉ាវមួយចំនួនដែលបងប្អូនមិនធ្លាប់បានដឹងកន្លងមកអំពីលោក Koji Gyotoku…

ជាការពិតកាលពីពេលថ្មីៗនេះលោក Koji Gyotoku ត្រូវបានតែងតាំងជាគ្រូបង្វឹកបណ្ដោះអាសន្នរបស់ក្រុមជម្រើសជាតិកម្ពុជាជំនួសលោក Felix Dalmas ហើយគ្រូបង្វឹកសញ្ជាតិជប៉ុនរូបនេះមានរឿងអស្ចារ្យជាច្រើនដែលបងប្អូនអ្នកគាំទ្រមិនសូវបានដឹង។

យ៉ាងណាមិញរឿងរ៉ាវជាច្រើនដែលបងប្អូនមិនសូវបានដឹងអំពីលោក Koji ថ្ងៃនេះអេតមិននឹងលើកចំណុចសំខាន់ៗមកជម្រាបជូនបងប្អូនគ្នា ដោយកាលពីអតីតកាលលោក Koji គឺជាកីឡាកររបស់ក្លឹបបាល់ Werder Bremen លីគបាល់ទាត់របស់អាល្លឺម៉ង់ មុនផ្លាស់ទៅចូលរួមជាមួយក្លឹបបាល់ទាត់ Nagoya Grampus ក្នុងប្រទេសកំណើត។
 
ហើយក្នុងមួយអាជីពជាកីឡាករលោក Koji ចូលរួមបានតែពីក្រុមប៉ុណ្ណោះ ដោយចាប់ពីឆ្នាំ២០០៣មកគ្រូបង្គោលសញ្ជាតិជប៉ុនរូបនេះចាប់អាជីពធ្វើជាគ្រូបង្វឹករហូតមកបច្ចុប្បន្នតែម្ដង។

ទោះបីជាយ៉ាងណាក៏ដោយរឿងដែលរឿងដែលយើងមិនសូវបានដឹងនៅពីក្រោយដឹកនាំរបស់ Koji Gyotuko គាត់ធ្លាប់ដឹកនាំក្រុមជម្រើសជាតិនេប៉ាល់ពីចំណុចសូន្យរហូតក្លាយជាម្ចាស់ជើងឯកពានរង្វាន់ក្នុងទ្វីបអាស៊ី AFC Solidarity Cup 2016 ដែលជាការឈ្នះពានតែមួយគត់ក្នុងប្រវត្តិសាស្រ្តបាល់ទាត់នេប៉ាល់។ ហើយរឿងមួយទៀតក្នុងនាមជាគ្រូបង្វឹកលោក Koji គឺជាគ្រូបង្វឹកតែម្នាក់គត់ដែលដឹកនាំក្រុមជម្រើសជាតិស្ទើរគ្រប់ឈុត ដោយក្នុងនោះលោកធ្លាប់ដឹកនាំក្រុមជម្រើសជាតិកម្ពុជា U17,U18,U20,U21,U23 និងឈុតធំផងដែរ។

តើបងប្អូនគិតថាលោក Koji អាចដឹកនាំក្រុមជម្រើសជាតិកម្ពុជាបានល្អដល់កម្រិតណា?