ភ្នំពេញក្រោនរបួសកីឡាករសំខាន់ម្នាក់ទៀតមុនជួបព្រះខ័នរាជស្វាយរៀងនៅថ្ងៃបិទវគ្គ

កាលពីយប់មិញខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ភ្នំពេញក្រោន  Shintaro បានជួបបញ្ហារបួសជង្គង់ខាងស្តាំ ខណ:ពេលគាត់ព្យាយាមយកបាល់ នឹងត្រូវដូរចេញភ្លាមៗ  ក្នុងជំនួបភ្នំពេញក្រោន ទល់នឹង បឹងកេត (វគ្គ​ក្រុមកំពូលតារាងទាំង៤)។

ជាការពិតណាស់ ភ្នំពេញក្រោន នឹងត្រូវជួបជាមួយព្រះខ័នរាជស្វាយរៀងនៅប្រកួតចុងក្រោយនៅរដូវកាលនេះនៃលីគកំពូលកម្ពុជា Cambodian Premier League សប្តាហ៍ទី៣។ ស្របពេលដែលកីឡាករសំខាន់ៗរបស់ភ្នំពេញក្រោនមួយចំនួនកំពុងមានបញ្ហារបួស ជាក់ស្ដែងកីឡាករ Shintaro បានរងរបួសជង្គង់ខាងស្ដាំ ក្នុងការប្រកួតទល់នឹង បឹងកេតកាលពិម្សិលមិញ ។

គួរបញ្ជាក់ផងដែរថា Cambodian Premier League បានប្រកាសថា  ពិធីបិទការប្រកួត បំពាក់មេដាយ និងប្រគល់ពាន ជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ រដូវកាល ២០២៣/២៤ នឹងធ្វើឡើងនៅកីឡដ្ឋាន ស្មាត អ អេស អិន នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ ខាងមុខ ។