ក្រុមជម្រើសជាតិអាហ្សង់ទីន មិនដែលមានប្រវត្តិធ្លាប់ឈ្នះ ក្រុមជម្រើសជាតិអារ៉ាប៊ីសាអូឌីតពីមុនមកនោះទេ...

ក្រុមជម្រើសជាតិពពកសអាហ្សង់ទីន នឹងត្រូវជួបជាមួយក្រុមជម្រើសជាតិអារ៉ាប៊ីសាអូឌីត ក្នុងការប្រកួតពូល C នៃព្រឹត្តិការណ៍ FIFA World Cup Qatar 2022 នៅកីឡដ្ឋាន Lusail Stadium នាវេលាម៉ោង ​5:00 ល្ងាចនេះ ម៉ោងនៅកម្ពុជាយើង។

បើនិយាយអំពីការជួបគ្នាវិញ ក្រុមជម្រើសជាតិនៃប្រទេសទាំងពីរ ជួបគ្នាបានមួយលើកអោយគត់ គឺជួបគ្នាកាលពីឆ្នាំ2012 ក្នុងការប្រកួតលក្ខណៈមិត្តភាព ដែលពេលនោះលទ្ធផលបញ្ចប់ទៅស្មើគ្នា 0-0។

Zlatan Ibrahimovic: Wondergoal v England proves I'm as good as Lionel Messi  | Daily Mail Online
Suadi Arabia held a strong Argentina to a goalless draw in Riyadh |  Football News | Sky Sports

បើនិយាយអំពីវត្តមានរបស់ក្រុមពពកសអាហ្សង់ទីន នៅក្នុងពានរង្វាន់ FIFA World Cup នេះវិញបងប្អូនប្រហែលជាបានដឹងច្បាស់ហើយ ប៉ុន្តែបើនិយាយអំពីខាងក្រុមអារ៉ាប៊ីសាអូឌីតវិញ បងប្អូនប្រហែលជាមិនសូវជាដឹងច្បាស់ប៉ុន្មាននោះទេ។

ចំពោះវត្តមានរបស់ក្រុមជម្រើសជាតិអារ៉ាប៊ីសាអូឌីត នៅជុំផ្ដាច់ព្រ័ត្រក្នុងពានរង្វាន់ ​FIFA World Cup បើសរុបទាំងព្រឹត្តិការណ៍ FIFA World Cup Qatar 2022 នេះទៀត នេះគឺជាការបង្ហាញវត្តមានលើកទី6 (1994, 1998, 2002, 2006, 2018, 2022) ហើយសម្រាប់ក្រុមជើងខ្លាំងរបស់ទ្វីបអាសុីមួយនេះ។

ខណៈដែលពួកគេធ្វើបានល្អបំផុតនៅក្នុងពានរង្វាន់មួយនេះ គឺការដែលអាចឈានទៅកាន់វគ្គ 16 ក្រុមចុងក្រោយកាលពី ​World Cup ឆ្នាំ 1994 នៅទឹកដីសហរដ្ឋអាមេរិក ​នឹងជាឆ្នាំដំបូងដែលពួកគេបានឡើងមកលេងនៅជុំផ្ដាច់ព្រ័ត្រក្នុងពានរង្វាន់មួយនេះផងដែរ។

The Story of “The Green Saudi Arabia in World Cup 1994 - Qatar Moments
The Story of “The Green Saudi Arabia in World Cup 1994 - Qatar Moments

បច្ចុប្បន្ននេះក្រុមពពកសអាហ្សង់ទីន ដឹកនាំដោយលោកគ្រូ Lionel Scaloni សញ្ជាតិអាហ្សង់ទីនផ្ទាល់តែម្ដង ហើយខាងក្រោយនេះជាបញ្ជីឈ្មោះកីឡាករទាំង 26 រូបចុងក្រោយដែលលោកគ្រូ Lionel Scaloni បានធ្វើការកោះហៅមកលេងក្នុងពានរង្វាន់ FIFA World Cup Qatar 2022 នេះ៖

Argentina coach Scaloni: Italy did not deserve to miss out on World Cup
May be an image of 1 person and text that says "FIFAWORLDU WORLD CUP Qatar2022 Squad GOALKEEPERS Franco ARMANI Geronimo RULLI Emiliano MARTINEZ 7 DEFENDERS Juan FOYTH Nicolas TAGLIAFICO Gonzalo MONTIEL German PEZZELLA Cristian ROMERO Nicolas OTAMENDI Lisandro MARTINEZ Nahuel MOLINA MIDFIELDERS Leandro PAREDES Rodrigo DE PAUL Marcos ACUNA Exequiel PALACIOS Alejandro GOMEZ Guido RODRIGUEZ Alexis MAC ALLISTER Enzo FERNANDEZ 101 AEA FORWARDS Julian ALVAREZ Lionel MESSI Angel DI MARIA Nicolas GONZALEZ Joaquin CORREA Paulo DYBALA Lautaro MARTINEZ"

ខណៈដែលខាងក្រុមអារ៉ាប៊ីសាអូឌីតវិញ បច្ចុប្បន្ននេះពួកគេដឹកនាំដោយលោកគ្រូ Hervé Renard ​សញ្ជាតិបារាំង ហើយខាងក្រោយនេះជាបញ្ជីឈ្មោះកីឡាករទាំង 26 រូបចុងក្រោយដែលលោកគ្រូ Hervé Renard បានធ្វើការកោះហៅមកលេងក្នុងពានរង្វាន់ FIFA World Cup Qatar 2022 នេះ ហើយអ្វីដែលកាន់តែពិសេសនោះ គឺកីឡាករទាំង 26 រូបចុងក្រោយនេះសុទ្ធតែប្រកបអាជីពក្នុងស្រុកទាំងអស់តែម្ដង៖

Hervé Renard, qui a qualifié l'Arabie saoudite au Mondial : «Au Qatar, il y  aura des stades remplis de Saoudiens» - Le Parisien
May be an image of ‎1 person and ‎text that says "‎FIFA WORLD CUP Qatar2022 器发测 Squad GOALKEEPERS MOHAMMED ALYAMI MOHAMMED ALOWAIS NAWAF ALAQIDI 7 و DEFENDERS SULTAN ALGHANNAM ABDULLAH MADU ALAMRI ALI ALBULAYHI MOHAMMED ALBURAYK SAUDABDULHAMID YASSER ALSHAHRANI HASSAN ALTAMBAKTI 19 MIDFIELDERS SALMAN ALFARAJ ALMALKI ABDULLAH OTAYF ALI ۔AAN ALNAJI NAWAF ALABID MOHAMED KANNO NASSER ÛLASARI RIYADH SHARAHILI FORWARDS FERAS ALBRIKAN SALEM ALDAWSARI SALEH ALSHEHRI HATAN BAHBRI ABDULRAHMAN ALOBUD HAITHAM ASIRI‎"‎‎

កីឡាករដែលគួរអោយចាប់អារម្មណ៍ជាងគេ នៅក្នុងក្រុមជម្រើសជាតិអារ៉ាប៊ីសាអូឌីតនៅ World Cup 2022 នេះរួមមាន៖

.ទី1 ប្រធានក្រុមកីឡាករ Salman Al-Faraj ដែលបច្ចុប្បន្នកំពុងតែប្រកបអាជីពនៅក្នុងស្រុកជាមួយក្រុម Al-Hilal Saudi។

الهلال يكشف تطورات إصابة سلمان الفرج | موقع المواطن الالكتروني للأخبار  السعودية والخليجية والدولية

.ទី2 ខ្សែប្រយុទ្ធកីឡាករ Saleh Al-Shehri ដែលបច្ចុប្បន្នកំពុងតែប្រកបអាជីពនៅក្នុងស្រុកជាមួយក្រុម Al-Hilal Saudi។

Saudis' Al Shehri sets sights on the big stage

.ទី3 ខ្សែប្រយុទ្ធស្លាបកីឡាករ Salem Al-Dawsari ដែលបច្ចុប្បន្នកំពុងតែប្រកបអាជីពនៅក្នុងស្រុកជាមួយក្រុម Al-Hilal Saudi។

Salem Al Dawsari-Saudi Arabia