តើ messi សម្រេចចិត្តចូលនិវិត្តន៍ជាមួយក្លិបណារវាងក្លិបបាល់ទាត់ FC Barcelona និង Newell's Old Boys?

អនាគតរបស់ Lionel Messi គឺជាប្រធានបទក្ដៅ នៅពេលដែលខ្សែប្រយុទ្ធរូបនេះមិនទាន់បន្តកុងត្រាជាមួយ PSG កន្លងមកភាគីខាងក្លិបសេដ្ថីបារាំង PSG បានព្យាយាមជជែកនិងផ្ដល់លក្ខពិសេសៗជាច្រើនដល់ Messi តែរូបគេបដិសេធមិនយល់ព្រមគ្រប់យ៉ាង។


យ៉ាងណាមិញក្នុងរឿងនេះមិត្តចិត្តស្និតរបស់ Lionel Messi លោក Sergio Agüero បានបង្ហើបប្រាប់ UOL ថា Messi កំពុងពិចារណាយ៉ាងខ្លាំងអំពីចេតនារបស់គាត់ក្នុងការត្រលប់ទៅ Newell's Old Boys វិញព្រោះទីនោះជាក្លិបទីពីរបន្ទាប់ពីក្លិបបាល់ទាត់ Grandoli ដែលជាកន្លែងបណ្ដុះបណ្ដាលខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះមុនផ្ទេរមកកាន់ FC Barcelona ក្នុងឆ្នាំ២០០០។

ទោះបីជាយ៉ាងណាក៏ដោយរវាងក្លិបបាល់ទាត់ FC Barcelona និងក្លិបបាល់ទាត់ Newell's Old Boys ពិតណាស់ Lionel Messi ប្រាកដជាពិបាកសម្រេចចិត្តបន្តិចហើយ ព្រោះក្លិបទាំងពីរខាងលើនេះសុទ្ធសឹងតែជាស្ពានដែលជួយអោយខ្សែប្រយុទ្ធជើងឆ្វេងរូបនេះដើររហូតមកដល់ពេលបច្ចុប្បន្ន។

គួរបន្ថែមផងដែលថា Lionel Messi បានចូលរួមជាមួយនិងក្លិបបាល់ទាត់ Newell's Old Boys ចាប់ពីឆ្នាំ១៩៩៥ រហូតដល់ឆ្នាំ២០០០ ទើបរួមគេផ្លាស់មកកាន់ក្លិបអ្នកមានបុណ្យ FC Barcelona ហើយLionel Messi ជាកីឡាករមួយរូបដែលជួយក្លិបឈ្នះពានរង្វាន់ជាច្រើនផងដែរ៕