ហេតុអ្វីបានជាមុនពេលមាននិងក្រោយពេលមាន Rooney Birmingham ប្រែប្រួលលឿនបែបនេះ?

ជាការពិតក្លឹបបាល់ទាត់ Birmingham City អាចនិយាយបានថាជាក្រុមខ្លាំងមួយក្នុងលីគលំដាប់ទី២របស់អង់គ្លេស ដោយក្នុងអំឡុងពេលដែលគ្រូបង្វឹកលោក John Eustace ដឹកនាំ Birmingham ហាក់មានទម្រង់លេងគាប់ប្រសើរជាងពេលនេះ។

ទោះបីជាយ៉ាងណាក៏ដោយលោក John Eustace ត្រូវបានក្លឹបបណ្ដេញចេញពីតំណែង ហើយជំនួសមកវិញលោក Wayne Rooney កាលពីពេលថ្មីៗនេះ។ ជាមួយគ្នានេះផងដែលអតីតគ្រូបង្គោលរបស់ក្លឹបបាល់ទាត់ D.C. United លោក Wayne Rooney បានចូលខ្លួនមកដឹកនាំក្រុមបាល់ទាត់ Birmingham City ចំនួន៥ប្រកួតមកហើយ ដោយលទ្ធផលដែលទទួលបានគឺចាញ់៤និងស្មើរ១ ធ្វើអោយក្លិប Birmingham City ធ្លាក់មកដល់លេខរៀងទី១៨នៃតារាងចំណាប់ថ្នាក់ក្នុងលីគលំដាប់ទី២របស់អង់គ្លេស។

យ៉ាងណាមិញប្រកួតចុងក្រោយរបស់ក្លឹបបាល់ទាត់ Birmingham City ដែលលោក John Eustace ដឹកនាំ ក្លឹបម្ចាស់ដី St Andrew's Trillion Trophy Stadium បានយកឈ្នះទៅលើក្លឹបបាល់ទាត់ West Bromwich Albion ដោយលទ្ធផល៣ទល់និង១ ខណៈប្រកួតដំបូងដែលលោក Wayne Rooney ក្នុងនាមជាគ្រូបង្គោល ក្លឹបបាល់ទាត់ Birmingham City បានរងបរាជ័យក្រោមថ្វីជើងក្រុមបាល់ទាត់ Middlesbrough ក្នុងលទ្ធផល ១ទល់និង០។

គួរបន្ថែមផងដែលថាមុនពេលដែលលោក Wayne Rooney ចូលកាន់តំណែងក្លឹបបាល់ទាត់ Birmingham City ឈរនៅលេខរៀងទី៦ ខណៈក្រោយពីលោក Rooney ចូលដឹកនាំ ក្លឹបបាល់ទាត់ Birmingham City ធ្លាប់មកឈរនៅលេខរៀងទី១៨វិញ ដែលនេះមានន័យថាក្លឹបម្ចាស់ដី St Andrew's Trillion Trophy Stadium បានប្រែប្រួលលឿនហួសពីការរំពឹងទុករបស់អ្នកគាំទ្រ៕