* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
កីឡាករ ផុន ស័ក្ក បាននិយាយបែបនេះក្នុងបទសម្ភាស៍ក្រោយចាញ់ពិន្ទុអាំម៉ារីន…
ដូចយើងបានដឹងហើយថាកាលពីរាត្រីថ្ងៃទី២៣ខែវិច្ឆិកាកន្លងទៅនេះ Ganzberg បានរៀបចំព្រឹត្តិការណ៍ដ៏ធំមួយដែលមានឈ្មោះថា Kun Khmer World Cup ខណៈប្រកួតមានសមាសភាពកីឡាករជើងខ្លាំងមកពីបណ្ដាលប្រទេសផ្សេងៗជាច្រើនរូបផងដែលចូលរួមប្រកួត។
យ៉ាងណាមិញសម្រាប់ការប្រកួតរវាងទាយាទកែងឆេះជង្គង់ហោះលោកគ្រូអេ ភូថង កីឡាករអេ អាំម៉ារីនជួបតទល់ជាមួយជើងខ្លាំងថៃកីឡាករ ផុន ស័ក្ក កីឡាករអេ អាំម៉ារីន គឺជាអ្នកដែលទទួលបានជ័យជន្នះ ខណៈដែលក្រោមបញ្ចាប់ការប្រកួត ផុន ស័ក្ក បាននិយាយជាភាសាខ្មែរបែបរដឺនថា “ ខ្ញុំចង់ជួប អាំម៉ារីនម្ដងទៀត ក្នុងទម្ងន់ ៦៨គីឡូក្រាម ហើយការប្រកួតមួយនេះខ្ញុំត្រៀមខ្លួនបានត្រឹមតែ៥ថ្ងៃ ប៉ុណ្ណោះ ប្រសិនបើខ្ញុំបានត្រៀមខ្លួន ២០ថ្ងៃមុន ប្រហែលអាចហ្នឹងប្រសើរជាងនេះ ”។
ដោយតាមរយៈការលើកឡើងបែបនេះរបស់កីឡាករដែលមានដើមកំណើតក្នុងខេត្តប៊ូរីរាំរូបនេះ ទទួលស្គាល់ថាខ្លួនធ្វើមិនសូវបានល្អឡើយព្រោះរូបគេត្រៀមខ្លួនបានតិចពេក។
គួរបន្ថែមផងដែលការប្រកួតរវាងកីឡាករអេ អាំម៉ារីនតទល់ជាមួយកីឡាករផុន ស័ក្ក អាចនិយាបានថាជាការប្រកួតដ៏ជក់ចិត្តក្នុងចំណោមគូដទៃទៀត ខណៈរឿងដែលអ្នកគាំទ្រសម្ដែងការកោតសរសើរចំពោះអាំម៉ារីនកាន់តែខ្លាំងនោះគឺ អាំម៉ារីន មានវ័យក្មេងជាងផុន ស័ក្កច្រើនហើយបទពិសោធន៍នៃការប្រយុទ្ធលើសង្វៀនវិញផុន ស័ក្កក៏គេមានបទពិសោធន៍ច្រើនជាងអាំម៉ារីន ប៉ុន្តែអាំម៉ារីនគេអាចយកឈ្នះកីឡាករផុន ស័ក្កបាននេះជារឿងដ៏អាស្ចារ្យមែនទែន៕