Arsenal គ្រោងនឹងចំណាយ៦០លានផោនដើម្បីត្រៀមស្វាគមន៍សមាជិកថ្មី ……..

បន្ទាប់ពីទិញបានកីឡាករ  Leandro Trossard និង Jakub Kiwior ក្រុម Arsenal បានបន្តចរចាជាមួយក្លិប Brighton  ក្នុងការនាំយកកីឡាករ  Moises Caicedo  មកទឹកដី Emirates។

Caicedo មានការរីកចម្រើនយ៉ាងឆាប់រហ័សបន្ទាប់ពីលេងបានជាង 2 រដូវកាលជាមួយ Brighton។ សម្រាប់រដូវកាលនេះ Caicedo បានលេង១៨ប្រកួតក្នុងក្របខ័ណ្ឌ Premier League។ កីឡាករអេក្វាឌ័ររូបនេះ ក៏មានឈ្មោះជាខ្សែបម្រើកណ្តាលដ៏ល្អបំផុតចាប់ពីដើម Premier League 2022/23 ការប្រកួតនីមួយៗគាត់បញ្ជូនបាល់ជិត 60ដង ។

បច្ចុប្បន្ននេះ Arsenal ហាក់ឡើងជើងខ្លាំង និងកំពុងប្រជែងជើងឯក ជាមួយ Manchester City ។ ក្លឹបម្ចាស់កីឡដ្ឋាន Emirates ដែលដឹកនាំដោយគ្រូបង្វឹកលោក  Mikel Arteta បានបង្ហាញពីភាពខ្លាំងរបស់គាត់ ហើយ ជួយដឹកនាំក្រុមឱ្យមកដល់ចំណុចនេះ។ ក្លិបកាំភ្លើងធំ Arsenal បានមកជំនួសកន្លែង  Liverpool ដោយក្លាយជាគូប្រជែងរបស់ Man City សម្រាប់ក្របខណ្ឌ  Premier Leagueនៅក្នុងប្រទេសអង់គ្លេស។