* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
គេហទំព័រ Major League ចុចឈ្មោះកីឡាករ 3 រូបនេះអោយបណ្ដាលក្លិបក្នុងសហរដ្ឋអាមេរិកនាំយកទៅពង្រឹងក្រុម....
គេហទំព័របាល់ទាត់អាជីពរបស់សហរដ្ឋអាមេរិក Major League Soccer (MLS) បានចុចឈ្មោះកីឡាករក្នុងក្របខណ្ឌ J-League របស់ជប៉ុនចំនួន៣រូបដែលបណ្ដាលក្លិបក្នុងលីកកំពូលសហរដ្ឋអាមេរិកគួរតែនាំយកមកពង្រឹកក្រុមមុនទីផ្សារដោះដូរកីឡាករត្រូវបានបិទ។
យ៉ាងណាមិញតារាឆ្នើមទាំងបីរូបនោះរួមមានកីឡាករខ្សែប្រយុទ្ធរបស់ក្លិបបាល់ទាត់ Kashima Antler គឺកីឡាករYuma Suzuki ដែលមានបទពិសោធន៍ធ្លាប់ប្រឡូកក្នុងក្របខណ្ឌ លីកកំពូលបែលហ្ស៊ិក។
បន្ទាប់មកទៀតកីឡាករ Yasuto Wakisaka របស់ក្លិបបាល់ទាត់ Kawasaki Frontale និងមួយរូបទៀតខ្សែប្រយុទ្ធស្លាបវ័យ២៤ឆ្នាំសញ្ជាតិជប៉ុន កីឡាករ Chuto Machino ដែលបច្ចុប្បន្នកំពុងរួមរស់ជាមួយនិងក្លិបបាល់ទាត់ Shonan Bellmare។
គួរបន្ថែមផងដែរថាក្របខណ្ឌ J-League របស់ប្រទេសជប៉ុន គឺជាលីកកំពូលដែលមានការប្រកួតប្រជែងខ្លាំង ហើយអ្វីដែលសំខាន់នោះក្លិបធំៗក្នុងតំបន់អឺរ៉ុបក៏បង្ហាញការចាប់អារម្មណ៍និងនាំយកកីឡាករក្នុងក្របខណ្ឌ J-League ជាហូហែរផងដែរ៕