* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
គ្រូបង្វឹក Buriram ភ្លៀងជាបញ្ហាដែលធ្វើឲ្យក្រុមរបស់លោកចាញ់
លោក Osmar Los Vieira គ្រូបង្វឹកក្រុម Buriram United បានសារភាពថា ក្រុមរបស់លោកធ្វបើមិនបានល្អនោះទេ ហើយគួបផ្សំនឹងភ្លៀងធ្លាក់នៅប្រទេសវៀតណាម ទើបធ្វើឲ្យក្រុមរបស់លោក ចាញ់ Cong An Hanoi 2-1 ក្នុងការប្រកួតដំបូងនៃការប្រកួតបាល់ទាត់ជើងឯកក្លឹបអាស៊ានឆ្នាំ 2024/25 Shopee Cup ។
ពិតណាស់ម្ចាស់ជើងឯក Thai League បានបង្កកំហុស ហើយត្រូវបានក្រុមម្ចាស់ផ្ទះធ្វើការនាំមុខមុន ទោះបីតង់ទីពីរអាចតាមស្មើក៏ដោយ។ ប៉ុន្តែនៅទីបញ្ចប់ ក្រុមរបស់លោក Mano Polking បានឈ្នះក្នុងទឹកដីរបស់ខ្លួនឯងដោយពិន្ទុ 2-1 ។

អ្នកយកព័ត៌មានបានសួរថា តើភ្លៀងធ្លាក់ខ្លាំងប៉ុណ្ណាក្នុងពេលប្រកួតនោះប៉ះពាល់ដល់ការលេង? គ្រូបង្វឹកសញ្ជាតិប្រេស៊ីលបានបង្ហើបថា “ បញ្ហាភ្លៀងគឺហួសពីការគ្រប់គ្រងរបស់ក្រុមទាំងពីរ។ សួរថាវាមានឥទ្ធិពលឬអត់។ មានបន្តិច។ វាធ្វើឱ្យការលេងពិបាកបន្តិច។ វាធ្វើឱ្យកីឡាករពិបាកសម្រេចចិត្តពីរបៀបលេងហ្គេមនីមួយៗ។ ក្នុងការប្រកួតនេះ យើងត្រូវតែទទួលស្គាល់ថាយើងបានធ្វើខុសក្នុងតំណែងរបស់យើង។ ធ្វើឱ្យចលនានៃការប្រកួតវាយលុកមានបញ្ហា កីឡាករដែលបានដាក់ជូនថ្ងៃនេះគឺជាកីឡាករដែលត្រៀមខ្លួនរួចជាស្រេចបំផុតដែលយើងមាន។ ដែលគ្រប់គ្នាបានធ្វើអស់ពីសមត្ថភាព យើងត្រូវតែត្រឡប់ទៅកែប្រែកំហុសរបស់យើងដែលយើងបានរកឃើញក្នុងការប្រកួតនេះ »។

សម្រាប់ Buriram United ត្រៀមវិលចូលទីលានប្រកួត Thai League 2024/25 ប្រកួតទី 3 ទទួលភ្ញៀវ Singha Chiang Rai United នៅថ្ងៃទី 25 ខែ សីហា ឆ្នាំ 2024 វេលាម៉ោង 6:00 ល្ងាច ខណៈប្រកួតបន្ទាប់សម្រាប់ ASEAN Club Championship នឹងត្រូវប្រកួតជាមួយ Kaya FC (ហ្វីលីពីន) នៅថ្ងៃទី 26 ខែកញ្ញា ឆ្នាំ 2024។