* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
12 ប្រកួត Manchester United មិនទាន់ស្គាស់ពាក្យថាចាញ់ទេសម្រាប់ការប្រកួតក្នុងដី..
Manchester United បង្កើតកំណត់ត្រាថ្មីដោយក្លាយជាក្រុមម្ចាស់ផ្ទះក្នុងពាន English Cup 12 ប្រកួតជាប់គ្នា។

ក្រុមបិសាចក្រហមទើបតែបានយកឈ្នះលើក្រុម Crystal Palace ក្នុងលទ្ធផល 3-0 ក្នុងការប្រកួតពានរង្វាន់ Carabao Cup ជុំទី 3 ហើយក្រោយមកក្នុងជុំទី 4 ពួកគេត្រូវបានចាប់ឆ្នោតឱ្យទៅលេងនៅទឹកដី Old Trafford ដើម្បីជួបក្រុម NewCastle ។

ការដែលអាចស្វាគមន៍ក្រុម Newcastle នៅផ្ទះបាននាំឱ្យ Manchester United បង្កើតកំណត់ត្រានៃការផ្គូផ្គងធ្វើជាម្ចាស់ផ្ទះក្នុង Cup សម្រាប់ការប្រកួតទី 12 ជាប់ៗគ្នា។ ស្ថិតិនេះមិនរាប់បញ្ចូលការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពាន Carabao Cup ដែលត្រូវលេងពីរប្រកួតគឺក្នុងដី និងក្រៅដី។
ខណៈដែលកំណត់ត្រាពីមុនជាកម្មសិទ្ធិរបស់ Shrewsbury Town ដែលត្រូវបានចាប់ធ្វើជាម្ចាស់ផ្ទះក្នុងពែងសម្រាប់ 11 ប្រកួតជាប់គ្នារវាងឆ្នាំ 2017 និង 2019 ។