* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Erling Haaland និយាយថាគាត់មិនបានខ្វល់នឹងសម្ដីបុគ្គលម្នាក់នោះទេ
Erling Haaland ទទូចថាគាត់មិនខ្វល់នឹងការនិយាយរបស់ Roy Keane បន្ទាប់ពីបាស៊ុតបញ្ចូលទី ៤គ្រាប់ក្នាក់ឯងទល់នឹង Wolves កាលពីថ្ងៃសៅរ៍កន្លងទៅ។

កាលពីពេលថ្មីៗនេះ Roy Keane អតីតខ្សែកាពារឆ្នើមរបស់ Manchester United បានរិះគន់យ៉ាងខ្លាំងទៅលើទម្រង់លេងរបស់ Haaland ដោយ លោកបានប្រៀបធៀប Haaland ទៅនឹងខ្សែប្រយុទ្ធនៅ League Two។

យ៉ាងណាមិញតាមរយៈការវិភាគរបស់ Roy Keane បានធ្វើអោយឪពុករបស់ Haaland លោក Alf-Inge Haaland មានការខឹងសម្បារជាខ្លាំង ។ គួររំលឹកផងដែរថា កាលពីលោក Alf-Inge នឹង Roy Keane នៅជាកីឡាករពួកគេកឺមានជម្លោះជាមួយគ្នាជាខ្លាំង។