* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ក្លឹបបាល់ទះមួយនៅលីគកំពូលរបស់ជប៉ុនចាប់អារម្មណ៍ចង់នាំយកកីឡាករវឿន វាសនា...
កីឡាករជម្រើសជាតិបាល់ទះកម្ពុជាវឿន វាសនា អាចនិយាយបានថាជាកីឡាករមួយរូបដែលជោគជ័យខ្លាំងជាងគេក្នុងចំណោមកីឡាករដទៃទៀត ទាំងការប្រកបអាជីពក្នុងស្រុកនឹងក្រៅស្រុក។
យ៉ាងណាមិញដូចយើងបានដឹងថាបច្ចុប្បន្នកីឡាករដែលមានដើមកំណើតមកពីស្រុកមោងឬស្សីខេត្តបាត់ដំបងរូបនេះ កំពុងប្រកបអាជីពជាមួយក្លឹប Win Streak ដែលក្លឹបបាល់ទះកំពូលរបស់តៃវ៉ាន់ ក៏គេក៏រួមចំណែកជួយក្រុមឈ្នះពានរង្វាន់លីគកំពូលបាល់ទះតៃវ៉ាន់ផងដែរ។
យ៉ាងណាក្ដីកាលពីថ្ងៃទី១ខែមិថុនាឆ្នាំ២០២៤នេះ តាមការអោយដឹងពីសំណាក់អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជាលោកបណ្ឌិត អាំង សិរីពិសិដ្ឋ បានបង្ហើបថាកីឡាករកម្ពុជាវឿន វាសនា កំពុងតែទទួលបានការចាប់អារម្មណ៍ពីសំណាក់ក្លឹបមួយនៃលីគកំពូលបាល់ទះជប៉ុន ដោយតម្លៃខ្លួនវិញគេហ៊ានផ្ដល់អោយរហូតដល់១០ម៉ឺនដុល្លារឯណោះក្នុងមួយឆ្នាំ។
ទោះបីជាយ៉ាងណាក៏ដោយសម្រងសំដីដើមរបស់លោកបណ្ឌិត អាំង សិរីពិសិដ្ឋ បានបញ្ជាក់លម្អិតថា “ ក្លឹបបាល់ទះមួយរបស់ជប៉ុនបាននិងកំពុងទាក់ទងគាត់ទៅលេងនៅទីនោះ គាត់កំពុងតែពិភាក្សាជាមួយខ្ញុំបាទ ថាតើយើងគួរទៅឬអត់? ព្រោះទៅលេងជប៉ុនមួយឆ្នាំគេឲ្យយើង១០ម៉ឺនដុល្លារ ហេតុនេះពីរឆ្នាំយើងទទួលបាន២០ម៉ឺនដុល្លារ ហើយក្លឹបដែលទាក់ទងមកនោះគឺជាក្លឹបដែលកំពុងលេងនៅលីគទីមួយរបស់គេថែមទៀតផង ” ។
គួរបន្ថែមផងដែលថាភាគីខាងជប៉ុនបានដាក់សំណើរមកហើយ គ្រប់យ៉ាងរងចាំលើការសម្រេចចិត្តរបស់ភាគីខាងយើងតែប៉ុនណ្ណោះ ព្រោះតាមដឹងវាសនាគឺនៅសល់កិច្ចសន្យាមួយឆ្នាំទៀតជាមួយក្លឹបបាល់ទះ Win Streak តៃវ៉ាន់៕