ជប៉ុនទទូចចង់ហៅ Kaoru Mitoma មកចូលរួមក្នុងព្រឹត្តិការណ៍ Asian Cup ទោះបីជា...

អ្នកចាត់ការ Brighton & Hove Albion លោក Roberto De Zerbi មានការភ្ញាក់ផ្អើលចំពោះ ការសម្រេចចិត្ត របស់ក្រុមជម្រើសជាតិជប៉ុន ក្នុងការទទូចសុំហៅ Kaoru Mitoma សម្រាប់ការប្រកួត Asian Cup ឆ្នាំ 2023។  យោងតាម   De Zerbi កីឡាករ Mitoma កំពុងមានបញ្ហារបួសហើយត្រូវការពេលវេលាសម្រាប់ព្យាបាល។
Kaoru Mitoma ស្ថិតក្នុងបញ្ជីឈ្មោះកីឡាករចំនួន 26 នាក់ដែលត្រូវបានជ្រើសរើសដោយ ក្រុមជម្រើសជាតិជប៉ុន សម្រាប់ព្រឹត្តិការណ៍ Asian Cup ឆ្នាំ 2023 ដែលក្រុម សាំម៉ូរ៉ៃជប៉ុន នឹងជួបជាមួយក្រុមជម្រើសជាតិឥណ្ឌូនេស៊ីផងដែរ។ ក្រៅពី Kaoru Mitoma នៅមានកីឡាករពីររូបទៀតដែលគ្រូបង្វឹក Hajime Moriyasu បានកោះហៅគឺខ្សែការពារ Takehiro Tomiyasu របស់ Arsenal និងខ្សែបម្រើ Wataru Endo របស់ Liverpool ។
Roberto De Zerbi បាននិយាយ ថា "ខ្ញុំពិតជាភ្ញាក់ផ្អើលណាស់ ដោយសារតែបុគ្គលិកពេទ្យរបស់ខ្ញុំបានប្រាប់ខ្ញុំថា Kauro Mitoma ត្រូវការរយៈពេលពី 4 ទៅ 6 សប្តាហ៍សម្រាប់កាព្យាបាលរបួសរបស់គាត់។ សម្រាប់ខ្ញុំ វាពិបាកក្នុងការគិតថាគាត់អាចលេងនៅ Asian Cupបានដែរឬទេ" ។
ក្រុមបាល់ទាត់ជម្រើសជាតិជប៉ុន ស្ថិតក្នុងពូល D នៃព្រឹត្តិការណ៍ Asian Cup ឆ្នាំ 2023 ។ក្រុមដែលមានរហស្សនាមថា Blue Samurai នឹងប្រកួតជាមួយក្រុមជម្រើសជាតិឥណ្ឌូនេស៊ី អ៊ីរ៉ាក់ និងវៀតណាម។