អ្នកចាត់ការក្លឹប FC Seoul លើកឡើងចំៗដោយមិនទុកមុខបែបនេះទៅកាន់ Lingard…

រឿងរ៉ាវកីឡាករអង់គ្លេសម្នាក់ដែលធ្លាប់ទទួលបានការកោតសរសើរជាខ្លាំងគ្រារូបខ្លួនរស់ជាមួយក្លឹបបិសាចក្រហម Manchester United កីឡាករ Jose Lingard ពេលនេះទម្រងលេងរបស់ហាក់លែងស្ថិតក្នុងការចាប់អារម្មណ៍របស់គ្រូបង្គោលរូបណាម្នាក់ទៀតហើយ។

ក្នុងនោះសូម្បីតែអ្នកចាត់ការទូរទៅរបស់ក្លឹបបាល់ទាត់ FC Seoul លោក kim Ki Dong ក៏មិនចាត់ទុក Lingard ជាកីឡាកររបស់ល្អនៅក្នុងក្លឹបផងដែរ ពោលលោកបានលើកឡើងបែបនេះថា “ ខ្ញុំបានគីតច្រើនដងណាស់មកហើយរឿងចង់ដក Jose Lingard ចេញពីក្រុម កីឡាករដែលលេងមិនរត់ដូច Lingard ខ្ញុំមិនរាប់ថាជាកីឡាកររបស់ខ្ញុំនោះទេ។ ហើយបើគេមិនខិតខំខ្លាំង គេមិនព្យាយាមរត់អោយបានច្រើនហើយមកលេងត្រឹមតែមានឈ្មោះលេងចឹង ជាប្រៀបដូចជាខ្ញុំយកកីឡាករចូលនិវត្តមករួមក្រុងអ៊ីចឹង ”។

គួរបន្ថែមផងដែលថា Jose Lingard គេចំណាយពេលប្រមាណខ្ទង់២០ឆ្នាំជាមួយ Man United គិតចាប់ពីថ្នាលយុវជនរបស់ក្លឹបបិសាចក្រហមរហូតដល់ឈុតធំដែលរូបគេធ្លាប់ឈរជើង ដោយហេតុទាក់ទងជាមួយវិន័យមិនសូវអោយតម្លៃគ្រូទើបអាជីពជាកីឡាកររបស់គេបានបាត់បង់ទៅបន្តិចម្ដងៗបែបនេះ៕