អន់ជាង De Gea!! Sutton និយាយថា​​ Man United ត្រូវតែស្វែងរកអ្នកចាំទីថ្មីមកជំនួស Onana

ខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេស Chris Sutton និយាយថា Manchester United បានដើរថយក្រោយក្នុងការផ្លាស់ប្តូរអ្នកចាំទីពី David De Gea  ទៅ Andre Onana ។

វីរបុរសអង់គ្លេសនិយាយថា បិសាចក្រហមបានធ្វើកំហុសដោយជំនួស De Gea ជាមួយ Onana ដែលបច្ចុប្បន្នកំពុងលេងមិនសូវបានល្អ។

អ្នកចាំទីសញ្ជាតិកាមេរូនបានផ្ទេរពីក្លឹប Inter Milan មកចូលរួមជាមួយ Manchester United បន្ទាប់ពីបិសាចក្រហមសម្រេចចិត្តមិនបន្តកុងត្រាថ្មីជាមួយ De Gea ។

ប៉ុន្តែ Onana កំពុង​រង​ការ​រិះ​គន់​យ៉ាង​ខ្លាំង​បន្ទាប់​ពី​បាន​បង្កើត​កំហុស​ជាប្រចាំ​សម្រាប់​ក្រុម។ ហើយភាពខ្លាំងរបស់គាត់ក្នុងការប្រើជើងរបស់គាត់ដើម្បីលេងជាមួយបាល់នៅតែមិនឆ្លើយសំណួរ។