ក្លឹបមួយចំនួនបដិសេធមិនអោយ Ogawa លេងក្នុងនាមជាកីឡាករសញ្ជាតិខ្មែរទាំងដែល...

ជាការពិតកាលពីពេលថ្មីៗនេះថ្នាក់ដឹកនាំរបស់ក្លឹបបាល់ទាំត់ភ្នំពេញលោក កែវ សុខងន បានសម្ដែងការមិនពេញចិត្តរបស់ខ្លួនជាខ្លាំងក្នុងបណ្ដាញសង្គម បន្ទាប់ពីក្លឹបមួយចំនួនក្នុងលីគកំពូលកម្ពុជាមិនយល់ស្របចំពោះការអនុញ្ញាតិអោយកីឡាករ Yudai Ogawa ចូលរួមជាមួយនិងក្លឹបបាល់ទាត់ភ្នំពេញក្រោនក្នុងនាមជាកីឡាករសញ្ជាតិខ្មែរ។

យ៉ាងណាមិញតាមរយៈសារដ៏វែងអន្លាយមួយរបស់លោក កែវ សុខងន បានលើកឡើងថា “ សោកស្ដាយខ្លាំងសម្រាប់ខ្ញុំ យើងតែងនិយាយពាក្យ (ខ្មែរស្រលាញ់ខ្មែរ )ទាំងតែ yudai លះបង់សញ្ជាតិខ្លួនឯង
 
មកចូលសញ្ជាតិខ្មែរយើង ជាពិសេសក្លឹបបាល់ទាត់ ភ្នំពេញក្រោនកំពុងធ្វើបានល្អលើឆាកអន្តជាតិផងដែរ ពួកយើងទាំងអស់គ្នាខិតខំសន្សំពិន្ទុសម្រាប់រដូវកាលក្រោយ ដើម្បីអោយមានកៅអីថែមទៀតសម្រាប់ពានរង្វាន់អន្តរជាតិដូចជា AFC CUP រឺ AFC Champion league ប៉ុន្តែមានបណ្ដាលក្លឹបមួយចំនួនមិនឯកភាពយើងតែងតែនិយាយពាក្យ (ខ្មែរស្រលាញ់ខ្មែរ) ប៉ុន្តែយើងដើរថយក្រោយទៀតហើយ។

ទោះបីជាយ៉ាងណាក៏ដោយ Yudai Ogawa ពិតជាបានលះបង់ធំធេងណាស់ចំពោះបាល់ទាត់កម្ពុជា ពោលគេសុខចិត្តលះបង់សញ្ជាតិដើមរបស់ខ្លួនដើម្បីទទួលបានសញ្ជាតិខ្មែរស្របច្បាប់ និងមានសិទ្ធគ្រប់គ្រាន់ដើម្បីចូលរួមជួយក្រុមជម្រើសជាតិកម្ពុជា។

គួរបន្ថែមផងដែលថាក្រុមហ៊ុន Cambodia Premier League ដែលជាលីគបាល់ទាត់កំពូលក្នុងប្រទេសកម្ពុជាបានបង្ហោះសារអប់អរសាទរដល់កីឡាករ Yudai Ogawa ដែលមានសិទ្ធគ្រប់គ្រាន់ក្នុងការលេងក្នុងនាមជាកីឡាករសញ្ជាតិខ្មែរជាផ្លូវការហើយ ទោះបីជាមានការមិនយល់ស្រប់ពីសំណាក់បណ្ដាលក្លឹបមួយចំនួនក្នុងលីគកំពូលកម្ពុជាក៏ដោយ៕