* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
អីយ៉ាស!!វិរៈបុរសបាល់ទាត់ប្រេស៊ីលរូបនេះប្រកាសឈប់គាំទ្រក្រុមជម្រើសជាតិខ្លួនឯង
Ronaldinho អតីតខ្សែប្រយុទ្ធប្រេស៊ីល បានប្រកាសថាមិនគាំទ្រក្រុមជម្រើសជាតិប្រេស៊ីលក្នុងការប្រកួត Copa America 2024 ខាងមុខ ក្រោយពីក្រុមបង្ហាញទម្រង់លេងមិនល្អកាលពីពេលថ្មីៗនេះ។

ក្រុមសាំបា ធ្វើមិនបានល្អទេក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសការប្រកួតរបស់ពួកគេនៅក្នុងការប្រកួត World Cup ដែលមិនធ្លាប់ឆ្លងកាត់ជុំទី 8 ចាប់តាំងពីឆ្នាំ 2002 រួមទាំង Copa America ថ្មីៗបំផុតដែលបានចាញ់វគ្គផ្តាច់ព្រ័ត្រក្រោមស្នាដៃក្រុមអាហ្សង់ទីនដែលជាគូប្រជែងដ៏ខ្លាំងរបស់ពួកគេ។

រួមទាំងការលេងមិនសូវល្អក្នុងការប្រកួតជម្រុះ World Cup ឆ្នាំ 2026 ដែលក្រុមឈ្នះបានតែ 2 ប្រកួត និងចាញ់ 3 ប្រកួតពី 6 ប្រកួតដំបូង ដែលជាទម្រង់លេងដែល Ronaldinho ចាត់ទុកថាមិនអាចទទួលយកបាន។