* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ក្លឹបចំនួន 6 កំពុងប្រជែងដណ្តើមយក Phillips
Kalvin Phillipsខ្សែបម្រើការពាររបស់ Manchester City កំពុងទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបចំនួនប្រាំមួយក្នុង និងក្រៅប្រទេសក្នុងទីផ្សារដោះដូរកីឡាករខែមករា។
ខ្សែបម្រើសញ្ជាតិអង់គ្លេសរូបនេះបានចូលរួមជាមួយក្រុម Manchester City ពីក្រុម Leeds United ក្នុងឆ្នាំ 2022 ហើយត្រូវបានគេរំពឹងថានឹងក្លាយជាខ្សែបម្រើដ៏សំខាន់ក្រោមការដឹកនាំរបស់លោក Pep Guardiola ដោយសារតែទម្រង់លេងដ៏ល្អឥតខ្ចោះរបស់គាត់ក្នុងអំឡុងពេលអាជីពបាល់ទាត់របស់គាត់ជាមួយLeeds United ។ នៅពេលដែលគាត់មានឱកាសលេងបានតែ 31 ប្រកួតប៉ុណ្ណោះនៅក្នុងការប្រកួតទាំងអស់ចាប់តាំងពីផ្លាស់ទៅចូលរួមជាមួយក្រុមMan City។
ជាមួយនឹងចំនួនតិចតួច និងឱកាសក្នុងការលេងនៅលើទីលាន បូកនឹងពាន Euro Cup វគ្គផ្ដាច់ព្រ័ត្រនឹងឈានចូលមកដល់ពាក់កណ្តាលឆ្នាំហើយ ដែលធ្វើឲ្យ Phillips ប្រញាប់ប្រញាល់ស្វែងរកក្លឹបដែលនឹងផ្តល់ឱកាសឱ្យគាត់បង្ហាញទម្រង់លេង ដើម្បីមានឱកាសចូលរួមជាមួយក្រុមជម្រើសជាតិអង់គ្លេស ដើម្បីចូលរួមប្រកួតក្នុង Euro Cup ។ ហើយឥឡូវនេះមានក្លឹបចំនួន 6 មកពីក្នុង និងក្រៅប្រទេសដែលចាប់អារម្មណ៍ក្នុងការនាំយក Phillips មកចូលរួមក្រុម។