* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
១៤ឆ្នាំនៃការរង់ចាំ! Arteta រីករាយនឹងការឈានទៅវគ្គ ៨ ក្រុមចុងក្រោយរបស់ Arsenal
លោក Mikel Arteta គ្រូបង្វឹកក្រុម Arsenal សប្បាយចិត្តយ៉ាងខ្លាំងដែលអាចដឹកនាំក្រុមរបស់គាត់ទៅកាន់វគ្គ ៨ ក្រុមចុងក្រោយនៃពានរង្វាន់ UEFA Champions League ហើយនេះជាលើកដំបូងក្នុងរយៈពេល ១៤ ឆ្នាំសម្រាប់ក្លឹប។
ក្រុមកាំភ្លើងធំបានយកឈ្នះលើក្រុម Porto 4-2 ដោយការស៊ុតបាល់ប៉េណាល់ទី បន្ទាប់ពីសរុប 120 នាទី ក្រុមកាំភ្លើងធំបានឈ្នះ 1-0 និងស្មើ 1-1 ដែលគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញបានទទួលស្គាល់ថាជារាត្រីដ៏រីករាយដែលក្លឹបបានរង់ចាំអស់រយៈពេលជាយូរ។
ជាងនេះទៅទៀត ការឆ្លងផុតវគ្គ ៨ក្រុមចុងក្រោយ UCL របស់ Arteta នឹងមិនប៉ះពាល់ដល់ទម្រង់លេងរបស់គាត់ក្នុង Premier League ឡើយ។ ទោះបីជាត្រូវតែមានការប្រកួតជាច្រើនទៀតដែលត្រូវលេងនៅលើទីលាន។