Cristiano Ronaldo សម្ដែងអារម្មណ៍មិនសប្បាយចិត្តជាមួយនឹងអ្នករៀបចំកម្មវិធី China Tour…

យោងតាមសារព័ត៌មាន China News Weekly បានចុះផ្សាយថា Cristiano Ronaldo មិនសប្បាយចិត្តនឹងអ្នករៀបចំកម្មវិធី China Tour ឡើយ បន្ទាប់ពីក្លឹបយក្ស Al Nassr ចេញសេចក្ដីរាយការណ៍កាលពីថ្ងៃទី១៩ខែមករាថា ខ្សែប្រយុទ្ធជើងចាស់សញ្ជាតិព័រទុយហ្គាល់ CR7 បានទទួលរងរបួស។

យ៉ាងណាមិញអ្នករៀបចំកម្មវិធីបានរាយការណ៍ថា Ronaldo នឹងបង្ហាញខ្លួនក្នុងការប្រកួតណាមួយ ហើយទីបំផុតនៅយប់ថ្ងៃអង្គារទី 23 ខែមករាមួយថ្ងៃមុនការប្រកួតជាមួយ Shanghai Shenhua គេត្រូវបានប្រកាសដោយអ្នករៀបចំថាការប្រកួតមួយនេះថានឹងត្រូវបានពន្យារពេលព្រោះ CR7 មានបញ្ហារបួស។

ទោះបីជាយ៉ាងណាក៏ដោយ Ronaldo ត្រូវបានគេរាយការណ៍ថាបានសម្តែងការសោកសៅរបស់គាត់ជាខ្លាំងចំពោះការពន្យាពេលមួយនេះ មួយវិញទៀតអ្នកខាងក្នុងម្នាក់ដែលធ្វើការនៅ GHY Culture & Media បានប៉ាន់ស្មាន់ថាអ្នករៀបចំប្រហែលជាបានប្រើវាជាយុទ្ធសាស្រ្តមួយដើម្បីជំរុញក្នុងការលក់សំបុត្រតែប៉ុនណ្ណោះ៕