* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
លោក Rio Ferdinand ទម្លាយរឿងក្នុងចិត្តថានៅ Man United CR7 មិនមែនជា…
អ្នកគាំទ្របាល់ទាត់ចម្រុះវ័យជុំវិញពិភពលោកប្រាកដបានជាបានដឹងយ៉ាងច្បាស់ថា កីឡាករសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo គឺជាកីឡាករម្នាក់ដែលប្រសព្វក្នុងការបញ្ចប់ទី ជាពិសេស CR7 តែងរកគ្រាប់ដែលយើងនឹកស្មានមិនដល់។
យ៉ាងណាមិញផ្ទុយពីការគិតរបស់អ្នកគាំទ្រក្លឹបបិសាច លោក Rio Ferdinand ដែលជាវិរៈបុរសរបស់ក្លឹបម្ចាស់ដី Old Trafford លោកចូលខ្លួនមកវែកញែកថាកីឡាកររូបណាដែលជាអ្នកបញ្ចប់ល្អជាងគេនៅ Man United
ដោយក្នុងនោះលោកមិនបានចាត់ទុក Cristiano Ronaldo ជាអ្នកបញ្ចប់ទីល្អបំផុតក្នុងបក្សបិសាចក្រហមនះទេ ផ្ទុយទៅវិញលោក Rio Ferdinand ចាត់លោក Ruud Van Nistelrooy គឺកីឡាករដែលល្អបំផុតក្នុងការបញ្ចប់ទីអោយក្លឹបបិសាចក្រហម Manchester United។
ទោះបីជាយ៉ាងណាក៏ដោយលោក Ruud Van Nistelrooy បានផ្លាស់មកចូលរួមជាមួយបិសាចក្រហមមុនលោក Rio Ferdinand និង Cristiano Ronaldo ទៅទៀត ពោលលោក Van Nistelrooy បានផ្លាស់ពីក្លឹប PSV Einhoven មកចូលរួមជាមួយក្លឹបបិសាចក្រហមក្នុងឆ្នាំ២០០១ ស្របពេលដែលលោក Rio Ferdinand បានផ្លាស់ពីក្លឹបបាល់ទាត់ Leed United មកចូលរួមជាមួយបក្សបិសាចក្នុងឆ្នាំ២០០២ ខណៈ CR ចូលរួមជាមួយបិសាចក្រហមក្នុងឆ្នាំ២០០៣។
គួរបន្ថែមផងដែលថាលោក Van Nistelrooy បង្ហាញខ្លួនឲ្យ Manchester United បានចំនួន 219 ប្រកួតនិងស៊ុតបញ្ចូលទីបាន 150 គ្រាប់មុនផ្លាស់ទៅចូលរួមជាមួយក្លឹបអធិរាជស Real Madrid ក្នុងឆ្នាំ 2006 ៕