មកស្គាល់កីឡាករដែលជោគជ័យជាងគេក្នុងលីគកំពូលកម្ពុជាគិតត្រឹម២រដូវកាលចុងក្រោយ...

ប្រិយមិត្តអ្នកស្នេហាវិស័យកីឡាបាល់ទាត់ជាតិប្រាកដជាស្គាល់ច្បាស់ហើយអំពីសម្ថតភាពរបស់កីឡាករសញ្ជាតិកាណាដា Macus Haber ដែលបច្ចុប្បន៍រូបគេគឺជាតួរអង្គសំខាន់របស់ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង។

យ៉ាងណាមិញបច្ចុប្បន្ន Haber ក្លាយជាកីឡាករដែលជោគជ័យជាងគេក្នុងលីគកំពូលកម្ពុជាគិតត្រឹម២ដូវកាលចុងក្រោយបន្ទាប់ពីផ្ទេរពីក្លឹបបាល់ទាត់វិសាខាមកចូលរួមជាមួយព្រះខ័នរាជស្វាយរៀង។ 

ទោះបីជាយ៉ាងណាក៏ដោយ Macus Haber រូបគេតែងរកបានគ្រាប់បាល់ជារើយៗតាមរយៈការប្រើប្រាស់ក្បាលជាអាវុធទំលុះដៃអ្នកចាំទី ពោលគិតត្រឹម២០ប្រកួតចុងក្រោយរូបគេរកបានរហូតដល់ទៅ២៣គ្រាប់ឯណោះ។

គួរបន្ថែមផងដែលថាមុខផ្លាស់មកប្រកបអាជីពក្នុងលីគបាល់ទាត់កម្ពុជា Haber ធ្លាប់ចូលរួមជាមួយក្លឹបធំៗជាច្រើនដូចជា  ចូលរួមជាមួយក្លឹប Vancouver Whitecaps របស់អាមេរិក រួចបន្តទៅចូលរួមជាមួយ West Bromwich Albionរបស់អង់គ្លេស ហើយរូបគេក៏ធ្លាប់ប្រឡូកក្នុងលីគបាល់ទាត់ស្កត់ឡែនផងដែរ។
គួររំលឺកបន្ថែមថា Marcus Haber ក៏ធ្លាប់ជាប់ជម្រើសជាតិកាណាដា U16, U17, U20, U23 និងឈុតធំផងដែលក្នុងអំឡុងឆ្នាំ២០១០ដល់២០១៦ នេះមានន័យថាមិនមែនជារឿងចម្លែកឡើយដែលរូបគេជោគជ័យខ្លាំងក្នុងលីគបាល់ទាត់កម្ពុជា៕