* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Bruno Fernandes នៅតែជឿជាក់ថា Man United ប្រាកដជាអាចឆ្លងផុតវគ្គ…
ក្លឹបបិសាចក្រហម Manchester United កំពុងស្រែកឃ្លានពិន្ទុជាខ្លាំងនៅក្នុងក្របខណ្ឌ UEFA Champions League បន្ទាប់ពីបញ្ចប់ការប្រកួតជើងទី២ជាមួយនិងក្លឹបបាល់ទាត់ Copenhagen
លទ្ធផលបញ្ចប់៩០នាទីក្លឹបម្ចាស់ផ្ទះបានវាយបកយកឈ្នះបិសាចក្រហមដោយលទ្ធផល ៤ទល់និង៣។
ទោះបីជាបរាជ័យជាបន្តបន្ទាប់ក៏ពិតមែន ខ្សែបម្រើសញ្ជាតិទ័រទុយហ្គាល Bruno Fernandes បានថ្លែងប្រាប់ MUTV អំពីភាពជឿជាក់របស់ខ្លួនបែបនេះថា “ យើងនៅតែមានជំនឿចិត្តថាយើងអាចឡើងទៅជុំបន្តបាន យើងនៅសល់ ២ប្រកួតដែលយើងត្រូវឈ្នះជាចាំបាច់ ប្រសិនបើយើងចង់បន្ត ផ្សងព្រេងក្នុង UEFA Champions League ”។
គួរបន្ថែមផងដែលថាក្លឹបបិសាចក្រហម Manchester United ស្ថិតនៅចំណុចបាត់តារាងក្នុងពានរង្វាន់ UCL ដែលនេះជាសញ្ញាវិជ្ជមានមួយបង្ហាញថាក្លឹបម្ចាស់ដី Old Trafford ស្ទើរតែអស់ឪកាសឡើងទៅកាន់បន្តហើយ ព្រោះពីរប្រកួតបន្ទាប់របស់ Man United ត្រូវជួបតទល់ជាមួយនិងក្លឹប Galatasaray របស់ទួគី និងបន្តជួបជាមួយក្លឹបយក្សអាល្លឺម៉ង់ FC Bayern Munich នាពេលខាងមុខ៕