* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ដើរតាមគន្លង Messi!! Yamal សុបិនចង់ពាក់លេខ 10 សម្រាប់ Barcelona
Lamine Yamal ដែល ជាខ្សែប្រយុទ្ធវ័យក្មេងកំពុងឡើងជើងរបស់ Barcelona សង្ឃឹមថានឹងបានពាក់អាវលេខ 10 សម្រាប់ក្លឹបតាមគន្លងរបស់ Lionel Messi ។
តារាវ័យក្មេងសញ្ជាតិអេស្ប៉ាញរូបនេះបានលេចមុខជាកីឡាករសំខាន់សម្រាប់ក្រុមអ្នកមានបុណ្យ Barcelona ក្នុងរដូវកាលនេះនៅអាយុត្រឹមតែ 16 ឆ្នាំប៉ុណ្ណោះ ដោយលេងបាន 40 ប្រកួត ស៊ុតបញ្ចូលទីបាន 6 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន 7 ដង និងត្រូវបានបញ្ចូលក្នុងក្រុមជម្រើសជាតិអេស្ប៉ាញនាពេលបច្ចុប្បន្ន។
ដោយ Yamal ជឿជាក់ថា ការពាក់លេខអាវដូចទៅនឹងជើងចាស់អាហ្សង់ទីន គឺជារឿងដែលកីឡាករគ្រប់រូបប្រាថ្នាហើយវានឹងក្លាយជាមោទនភាពរបស់ម្ចាស់បន្ទាប់នៃលេខអាវ។