* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
តើអ្នកចាំទីត្រូវរក្សាកំណត់ត្រាអ្វីខ្លះទើបអាចឈ្នះ Ballon d'Or បាន?
ជាការពិតពានរង្វាន់ឯកត្តជន FIFA Ballon d'Or មិនមែនអោយតែអ្នកល្បីឈ្មោះតែមួយមុខអាចឈ្នះបាននោះទេ ត្បិតវាទាក់ទងជាមួយការបោះឆ្នោតក៏ពិតមែន តែកីឡាករគ្រប់រូបសុទ្ធតែមានឳកាសឈ្នះវាដូចគ្នា។
យ៉ាងណាមិញក្នុងរឿងនេះបន្ទាប់ពីទទួលបានសំនួរពីប្រិយមិត្តអ្នកស្នេហាវិស័យកីឡាសួរថា តើមានអ្នកកីឡករអ្នកចាំទីធ្លាប់ឈ្នះ Ballon d'Or ដែលឬទេ? សម្រាប់ចម្លើយពិតណាស់គឺធ្លាប់មាន ដោយក្នុងអំឡុងឆ្នាំ ១៩៦៣ មានអ្នកចាំទីមួយរូបធ្លាប់ឈ្នះ Ballon d'Or ម្នាក់នោះគឺកីឡាករសញ្ជាតិរុស្សី Lev Yashin។
ទោះបីជាយ៉ាងណាដោយកក្តាដែលជំរុញអោយវីរបុរសបាល់ទាត់របស់សហភាពសូវៀតឈ្នះពានរង្វាន់ Ballon d'Or គឺលោកបានបង្ហាញខ្លួន ៨១២ រក្សាសំណាញ់ទីមិនអោយគូរប្រកួតទាត់ចូលចំនួន ៤៨០ប្រកួត ហើយលើសពីនោះទៅទៀតគាត់ក៏បានសង្គ្រោះបាល់១១ម៉ែត្រចំនួន១៥០លើកផងដែរ។
គួរបន្ថែមផងដែលថាពានរង្វាន់ឯកត្តជន FIFA Ballon d'Or គឺជាពានរង្វាន់ដ៏ធំមួយដែលកីឡាករគ្រប់រូបប្រាថ្នាចង់បាន ហើយបច្ចុប្បន្ននេះបងប្អូនប្រាកដជាដឹងហើយថាកីឡាករ Leonel Messi ជាកីឡាករដែលឈ្នះ Ballon d'Or ច្រើនជាងគេនឹងតាមពីក្រោយដោយ Cristiano Ronaldo៕