ក្លឹបអ្នកមានបុណ្យ FC Barcelona បានណាត់ជួបជាមួយលោក De Zerbi ដើម្បីពិភាក្សាលើ…

ក្រោយទទួលបានដំណឹងជុំវិញរឿងរ៉ាវនៃការចាកចេញរបស់លោក Xavi នាពេលខាងមុខ ក្លឹបអ្នកមានបុណ្យ FC Barcelona ក៏ដូចប្រធានក្លឹបលោក Joan Laporta កំពុងញាប់ដៃញាប់ជើងជាខ្លាំងក្នុងស្វែងរកគ្រូបង្វឹកថ្មីមកជំនួសដំណែងលោក Xavi។

ថ្មីៗនេះបើយោងតាមការចេញផ្សាយរបស់ AS បានអោយដឹងថាលោក De Zerbi បាន​ក្លាយ​ជា​ជម្រើស​កំពូល​របស់​ក្លឹប Barcelona ដើម្បី​ជំនួសលោក​ Xavi ទាំងប្រធានក្លឹបលោក Joan Laporta និងនាយកកីឡាលោក Deco សុទ្ធតែចង់បានអ្នកចាត់ការក្លឹប Brighton មកបន្តតំណែងរបស់លោក Xavi នៅរដូវក្តៅខាងមុខ។

ទោះបីជាយ៉ាងណាក៏ដោយក្លឹប Barcelona ចង់បានលោក De Zerbi ប៉ុន្តែវាអាចជាការលំបាកក្នុងការទទួលបានកិច្ចព្រមព្រៀងជាមួយនឹងបុរសសញ្ជាតិអ៊ីតាលីរូបនេះព្រោះលោក De Zerbi ជាប់កិច្ចសន្យាជាមួយ Brighton រហូតដល់ឆ្នាំ២០២៦ឯណោះ ហើយតម្លៃនៃការទិញផ្ដាច់ក៏មានតម្លៃខ្ពស់រហូតដល់ទៅ១០លានអឺរ៉ូផងដែរ។

គួរបន្ថែមផងដែលថាជាការពិតក្លឹបអ្នកមានបុណ្យត្រូវបានគេរាយការណ៍ថាបានពិភាក្សាជាមួយលោក De Zerbi នៅពាក់កណ្តាលសប្តាហ៍នេះ ដើម្បីពិភាក្សាពីលទ្ធភាពនៃការផ្ទេរទៅកាន់ទឹកដី Camp Nou ។