Martin Adam ចាត់ទុកការរិះគន់មកលើរូបគេគឺជារឿងដ៏គួរអោយអស់សំណើចបំផុត…

ពិតណាស់កីឡាករសញ្ជាតិហុងគ្រី Martin Adam ទទួលរងនូវការរិះគន់ជាហូរហែរ ពីសំណាក់អ្នកលេងបណ្ដាញសង្គម ដោយពួកគេរិះគន់ទៅលើរូបរាងដ៏ធាត់របស់គេ នៅពេលដែល Adam ប្ដូរចូលក្នុងជំនួបរវាងហុងគ្រីតទល់ជាមួយក្រុមជម្រើសជាតិស្វីសកាលពីពេលថ្មីៗនេះ។

យ៉ាងណាក្នុងរឿងរ៉ាវរិះគន់ទៅលើកីឡាករ Martin Adam បានចាប់ផ្ដើមផ្ទុះខ្លាំងក្រោយពេលហុងតទល់ជាមួយក្រុមជម្រើសជាតិស្វីសក្នុងព្រឹត្តិការណ៍ EURO ២០២៤ នេះ ខណៈនៅពេលរូបគេប្ដូរចូលនៅចុងម៉ោងអ្នកគាំទ្របានត្រៀមពាក្យរិះគន់នៅពេលបញ្ចប់ការប្រកួតបាត់ទៅហើយ។

ទោះបីជាយ៉ាងណាក៏ដោយតាមការឆ្លើយតបទៅកាន់អ្នកគាំទ្រ Martin Adam បានលើកឡើងបែបនេះថា “ ខ្ញុំបានឃើញការបង្ហោះរិះគន់ ២-៣ដងដែរ ហើយខ្ញុំក៏មិនដឹងធ្វើអ្វីដែលក្រៅពីសើច ព្រោះខ្ញុំកើតមកបែបនេះ មិនមែនមានន័យថាខ្ញុំកើតមកធាត់អីចឹងទេ តែវាគឺជាហ្សែនដែលធម្មតាជាតិផ្ដល់អោយខ្ញុំ ហើយខ្ញុំក៏មិនអាចកែប្រែវាបានតែប៉ុនណ្ណឹង ”។

គួរបន្ថែមផងដែលថាបច្ចុប្បន្នកីឡាករខ្សែប្រយុទ្ធសញ្ជាតិហុងគ្រីរូបនេះកំពុងបម្រើអាជីពជាមួយក្លឹបបាល់ទាត់ Ulsan Hyundai ដែលជាក្លឹបសមាជិកក្នុងលីគកំពូលរបស់កូរ៉េ ហើយ Adam ត្បិតរូបគេមានមាឌធំក៏ពិតមែនតែគេនៅតែស្ថិតក្នុងជម្រើសរបស់គ្រូបង្វឹករបស់ក្រុមជម្រើសជាតិនិងក្លឹបអាណាព្យាបាល Ulsan Hyundai ជានិច្ច ៕