Yudai Ogawa បង្ហាញការតាំងចិត្តខណៈកីឡាកររបស់ Macarthur Fc រូបនេះអាចនិងអវត្តមាន…

ជាការពិតល្ងាចថ្ងៃទី២៦ខែតុលានេះក្លឹបបាល់ទាត់ភ្នំពេញក្រោនមានភារកិច្ចធំមួយដែលត្រូវបំពេញ ខណៈដែលភារកិច្ចនោះគឺត្រូវទទួលស្វាគមន៍ក្រុមភ្ញៀវ Macarthur Fc ដែលជាក្រុមខ្លាំងរបស់ប្រទេសអូស្រ្តាលីក្នុងពានរង្វាន់ AFC Cup។

ទោះបីជាយ៉ាងណាក៏ដោយ Yudia Ogawa ដែលជាកីឡាករទើបតែទទួលបានសញ្ជាតិខ្មែរបានថ្លែងក្នុងសនី្នសីទសារពត៌មានថា “ ខ្ញុំគិតថាក្នុងការប្រកួត ទោះបីក្រុម Macarthur មានប្រៀប​ខាង​កាយសម្បទា ​តែ​ការប្រកួត​លើទីលាន យើងផ្តោតសំខាន់ចំពោះ​ការលេង​ដោយទំនុកចិត្តបូក​រួម​ទាំង​​យុទ្ធសាស្រ្តនិងការគ្រប់គ្រងបាល់។ ការប្រកួតថ្ងៃ​នេះ ទោះបីចាញ់ប្រៀបកាយសប្បទា ក្រុម​យើង​ទាំងមូលនឹងលេងដោយទំនុកចិត្ត ”។ ទាំងនេះគឺជាពាក្យពេជន៍ក៏ដូចជាការតាំងចិត្តរបស់ Yudai មុនការប្រកួតមកដល់។

យ៉ាងណាមិញដោយខាងក្រុមភ្ញៀវ Macarthur Fc វិញហាក់មានការព្រួយបារម្ភសម្រាប់ការប្រកួតនេះ ព្រោះកីឡាករឆ្នើមមួយរូបដែលជាខ្សែប្រយុទ្ធសញ្ជាតិបារាំង Valère Bruno René Germain មានបញ្ហារបួសកាលពេលថ្មីៗនេះ។

គួរបន្ថែមផងដែលថា Valère Germain គឺជាកីឡាករដែលមានបទពិសោធន៍ជោគជាំមួយរូបក្នុងលីគកំពូលបារាំង ពោលគេជាអតីតកីឡាកររបស់ក្លឹបធំៗដូចជា AS Monaco, Nice, Marseille, និងMontpellierផងដែរ៕