* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ភ្នាក់ងាររបស់ Antony បានចេញមកបញ្ជាក់បែបនេះអំពីអនាគតគេនៅ Man United...
រឿងរ៉ាវទាក់ទងទៅនិងកីឡាករមួយចំនួនរបស់ក្លឹបបិសាចក្រហម Manchester United កីឡាករ Antony ក្នុងមួយរយៈកន្លងមកនេះ រូបគេហាក់លេចមុខជាហូរហែរក្នុងគេហទំព័រសារពត៌មានធំៗចុះផ្សាយថារូបគេអាចនិងចាកចេញពីក្លឹបម្ចាស់ដី Oldtrafford ក្នុងទីផ្សារដោះដូរកីឡាករខែមករានេះ។
យ៉ាងណាមិញខ្សែប្រយុទ្ធស្លាប Antony របស់ក្លឹប Manchester United មិនមានផែនការក្នុងការចាកចេញពីក្លឹប Manchester United នៅក្នុងទីផ្សារដោះដូរកីឡាករនាខែមករានេះទេ ទោះបីជាមានការចាប់អារម្មណ៍ពីក្លឹបនៅ Saudi Pro League ក៏ដោយ។
គួរបន្ថែមផងដែលថាលោក Pedroso ដែលជាភ្នាក់ងាររបស់កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ បានប្រាប់ទៅកាន់លោក Fabrizio Romano បានអោយដឹងថា៖ “ពួកយើងមិនបានទទួលនៅការទំនាក់ទំនងណាមួយពីក្លឹប Man United អំពីការកីឡាករ Antony និងសំណើរផ្ទេរក្នុងទីផ្សារដោះដូរខែមករានេះ ឫក៏រដូវក្តៅខាងមុខឡើយ។ Antony កំពុងផ្តោតទៅលើការលេងរបស់ខ្លួនសម្រាប់ក្លឹប Manchester United និងការរកគ្រាប់បាល់រូបគេមិនមានចេតនាណាមួយចង់ចាកចេញឡើយ ” ៕