* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
មកស្គាល់កីឡាករបរទេស៤រូបដែលកំពុងតែបង្ហាញខ្លួនបានយ៉ាងល្អក្នុងក្របខណ្ឌ CPL គិតត្រឹម...
ការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជាង Cambodia Premier League បានឆ្លងផុតសប្ដាហ៍ទី៣ហើយ ខណៈគ្រាប់បាល់សរុបទាំងអស់មានចំនួនរហូតដល់ទៅ ៥៥គ្រាប់ឯណោះ ហើយពីរក្រុមដែលរបូតគ្រាប់បានច្រើនជាងគេជាបណ្ដោះអាសន្នគឺក្លឹបបាល់ទាត់ Tiffy Army និងក្លឹបបាល់ទាត់គីរីវង្សសុខសែនជ័យ។
យ៉ាងមិញក្នុងអត្ថបទនេះអេតមីនន្បង្ហាញបងប្អូនប្រិយមិត្តអោយបានជ្រាបអំពីកីឡាករបរទេស៤រូបដែលកំពុងលេចធ្លោក្នុងក្របខណ្ឌ CPL គិតត្រឹមសប្ដាហ៍ទី៣នេះ ដោយកីឡាករឆ្នើមទាំងបួននោះរួមមាន៖
ទី៤កីឡាករកូតាអាស៊ាន GAYOSO JAVIER សញ្ជាតិជាតិហ្វីលីពីន របស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន គិតត្រឹមសប្ដាហ៍ទី៣រូបគេកំពុងធ្វើបានល្អយ៉ាងល្អបើទោះបីជារូបគេទើបតែផ្លាស់មកប្រកបអាជីពក្នុងទឹកដីកម្ពុជាត្រឹមរយៈពេលដ៏ខ្លីក៏ដោយ ហើយគិតត្រឹមសប្ដាហ៍ទី៣នេះ GAYOSO ក៏រកបាន២គ្រាប់ផងដែរ។
ទី៣ កីឡាករសញ្ជាតិនីហ្សេរីយ៉ា OFUFU IBEH របស់ក្លឹបបាល់ទាត់ភ្នំពេញពេញក្រោន គិតត្រឹមសប្ដាហ៍ទី៣ នៃលីគកំពូលកម្ពុជាខ្សែប្រយុទ្ធលេងល្បឿនរូបនេះក៏កំពុងបង្ហាញភាពខ្លាំងរបស់ខ្លួនបានយ៉ាងល្អ ហើយមកទល់ពេលនេះរូបគេក៏រកគ្រាប់បាល់បាន២គ្រាប់ផងដែលជូនក្លឹបអាណាព្យាបាលខ្លួន។
ទី២ កីឡាករខ្សែប្រយុទ្ធមុខកាចសញ្ជាតិប្រេស៊ីល SOUZA RAMON ចាប់តាំងពីក្លឹបយក្សកម្ពុជាវិសាខាសម្រេចចុះកិច្ចសន្យានាំយករូបគេមករួមក្រុម Souza តែងតែធ្វើបានល្អជានិច្ច ហើយសម្រាប់ការបង្ហាញខ្លួនក្នុងកិច្ចប្រកួតផ្លូវកាលសម្រាប់វិសាខា គិតត្រឹមសប្ដាហ៍ទី៣នៃក្របខណ្ឌ CPL រូបគេក៏រកបាន៣គ្រាប់ផងដែរ។
និងទី៤កីឡាករដ៏លេចធ្លោសញ្ជាតិប្រេស៊ីល CRISTIAN ROQUE របស់ក្លឹបយក្សព្រះខ័នរាជស្វាយរៀង បច្ចុប្បន្ន Cristian កំពុងតែធ្វើបានយ៉ាងល្អខ្លាំងជាមួយអាណាព្យាបាលថ្មីរបស់ខ្លួនទាំងក្នុងពានរង្វាន់ក្នុងស្រុកនិងពានរង្វាន់អន្តរជាតិ ហើយសម្រាប់ពានរង្វាន់ក្នុងស្រុករូបគេកំពុងតែកាន់កាប់ដំណែង Top Scorer ជាបណ្ដោះអាសន្នផងដែលគិតត្រឹមសប្ដាហ៍ទី៣នៃក្របខណ្ឌ CPL ពោល CRISTIAN ROQUE មានគ្រាប់បាល់នៅក្នុងដៃ៤គ្រាប់តាមពីក្រោយដោយ SOUZA RAMON។
គួរបន្ថែមផងដែលថាទាំងអស់នេះគឺជាស្ថិតិដែលទទួលបានក្រោយដំណើរកាលបាន៣សប្ដាហ៍ នៃរដូវកាលថ្មី Cambodia Premier League ២០២៤-២០២៥ ខណៈគ្រប់យ៉ាងនៅសល់ជាច្រើនសប្ដាហ៍ទៀតទើបបញ្ចប់៕