* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Neymar កំពុងរង់ចាំអ៊ុតមើលលទ្ធផលស្កែនកជើង ដើម្បីកំណត់ថាគាត់អាចលេងនៅ world cup បានទៀតឬអត់.......
ក្តីបារម្ភបានលេចឡើងសម្រាប់ Neymar បន្ទាប់ពីតារាឆ្នើមរបស់ប្រេស៊ីលរូបនេះ បានរងរបួសកជើង ក្នុងការប្រកួតបើកឆាកពូល G នៃពានរង្វាន់បាល់ទាត់ពិភពលោក (FIFA World Cup 2022) របស់ក្រុមជម្រើសជាតិប្រេស៊ីល ដែលបានយកឈ្នះទៅលើក្រុមជម្រើសជាតិស៊ែប៊ី ក្នុងទល្ធផល ២ ទល់នឹង ០ កាលពីយប់មិញ។ ខណៈដែលលោក Tite មានទំនុកចិត្តថា Neymar នឹងបន្តលេងនៅ World Cup ជាបន្តទៀត។

កីឡាករវ័យ ៣០ ឆ្នាំរូបនេះ ត្រូវបានប្ដូរចេញនៅនាទី ៨០ បន្ទាប់ពីមានការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរជាមួយកីឡាករកីឡាករ Nikola Milenkovic របស់ស៊ែប៊ី ហើយត្រូវប្ដូរជំនួសមកវិញដោយកីឡាករ Antony។ Neymar បានសម្រក់ទឹកភ្នែកពេលបានអង្គុយនៅកន្លែងកៅអីបម្រុង ហើយរូបគេក៏ត្រូវបានលួងលោមពីសមាជិកក្នុងក្រុមមួយចំនួនផងដែរ។
វេជ្ជបណ្ឌិតក្រុមប្រេស៊ីលលោក Rodrigo Lasmar បានចូលរួមជាមួយនឹងអ្នកចាត់ការទូទៅលោក Tite ក្នុងសន្និសីទកាសែតក្រោយការប្រកួតបានបញ្ចប់ ហើយលោកបានបញ្ជាក់ថា Neymar នឹងត្រូវស្កេនកជើងនៅថ្ងៃសុក្រនេះ។
លោក Rodrigo Lasmar បាននិយាយថា Neymar មានរបួសកជើងខាងស្តាំ។ ដោយសារតែមានប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរពីសំណាក់កីឡាករសញ្ជាតិស៊ែប៊ី យើងបានចាប់ផ្តើមការព្យាបាលភ្លាមៗនៅលើកៅអីបម្រុង។
គាត់បានបន្តែមទៀតថា៖ “យើងត្រូវការពេល 24-48 ម៉ោងដើម្បីតាមដានអាការះរបស់គាត់តាមរយៈម៉ាសុីន MRI។ ថ្ងៃសុក្រនេះយើងនឹងមានការវាយតម្លៃថ្មីមួយ។ ឥឡូវនេះយើងត្រូវរងចាំមើល យើងមិនអាចដឹងមុនទេលើការវិវត្តរបស់គាត់ យើងត្រូវរង់ចាំ”។
“Neymar គាត់មានអារម្មណ៍ឈឺចាប់ខ្លាំងណាស់។ ប៉ុន្តែគាត់បានសម្រេចចិត្តបន្តនៅលើទីលានដើម្បីជួយក្រុម។ អ្វីដែលពិសេសនោះគាត់អាចទ្រាំទ្រនឹងការឈឺចាប់នេះ ខណៈពេលដែលក្រុមកំពុងលេង”។