Aston Villa កំពុងពិចារណាក្នុងការនាំយកខ្សែប្រយុទ្ធបែលហ្ស៊ិក Romelu Lukaku ដែលបច្ចុប្បន្នកំពុងខ្ចីជើងនៅ Inter Milan ពី Chelsea


ខ្សែប្រយុទ្ធបែលហ្ស៊ិក Romelu Lukaku គឺជាគោលដៅផ្ទេរដ៏គួរឱ្យភ្ញាក់ផ្អើលមួយសម្រាប់ក្លិប​ Aston Villa នៅរដូវក្តៅខាងមុននេះ  នេះបើយោងតាមរបាយការណ៍របស់ Todo Fichajes។ ខ្សែប្រយុទ្ធវ័យ 29 ឆ្នាំរូបនេះ ទៅចូលរួមជាមួយក្លឹប Inter Milan ក្នុងលក្ខខណ្ឌខ្ចីជើងពី Chelsea សម្រាប់រដូវកាលនេះ បើទោះបីជាការផ្ទេររបស់គាត់មានតម្លៃ 97 លានផោនក្នុងឆ្នាំ 2021 ក៏ដោយ។



ប៉ុន្តែ​ជាមួយនឹង​កិច្ចព្រមព្រៀង​នោះ​នឹង​បញ្ចប់​ក្នុង​រដូវក្តៅ គាត់​មើលទៅ​នឹង​មាន​ការផ្លាស់ប្តូរ​ម្តងទៀត ខណៈ​ដែល​ក្លឹប Chelsea ត្រូវបាន​គេ​និយាយថា​ចង់​លក់​គាត់​។ Lukaku រកបាន 121 គ្រាប់ក្នុងការបង្ហាញខ្លួន 278 ប្រកួតនៅ Premier League សម្រាប់ Chelsea, West Brom, Everton និង Manchester United ។



កីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះបានបង្ហាញពីបំណងចង់បន្តនៅ Inter ជាកន្លែងដែលគាត់បានចំណាយពេលពីរឆ្នាំពីឆ្នាំ 2019 ដល់ 2021 ដោយបានឈ្នះ Serie A ឈានដល់វគ្គផ្តាច់ព្រ័ត្រ Europa League និងស៊ុតបញ្ចូលទីបាន 64 គ្រាប់ក្នុង 95 ប្រកួតផងដែរ។ គាត់បានតស៊ូដើម្បីធ្វើឲ្យទម្រង់លេងរបស់គាត់កាន់តែប្រសើរឡើងក្នុងរដូវកាលនេះ ទោះបីជាគាត់ស៊ុតបានតែ 5 គ្រាប់ក្នុង 19 ប្រកួតក៏ដោយ។