អតីតខ្សែប្រុយុទ្ធជម្រើសជាតិកម្ពុជាផ្ដល់ដំបូន្មានបែបនេះទៅកាន់អ្នកចាំទី…

លោកឃួន ឡាបូរ៉ាវី អាចនិយាយបានថាជាអតីតកីឡាករជម្រើសជាតិកម្ពុជាមួយរូបដែលមានសម្ថតភាពខ្ពស់ក្នុងការពិតពាំងខ្សែការពារដើម្បីរកគ្រាប់បាល់ ព្រោះកក្តាកាយសម្បទារបស់លោកអំណោយផលល្អរហូតមានក្លឹបនៅប្រទេសថៃចាប់អារម្មណ៍នាំយកទៅចូលរួមក្រុមថែមទៀតផង ក៏ប៉ុន្តែវីរៈបុរសរបស់ក្លឹបបាល់ទាត់បឹងកេតរូបនេះមិនជោគជ័យឡើយជាមួយក្លឹបក្រៅស្រុក Surat City។

យ៉ាងណាមិញកាលពីពេលថ្មីៗនេះលោកឃួន ឡាបូរ៉ាវី បានលើកឡើងក្នុងន័យចែករំលែកបទពិសោធន៍បែបនេះទៅកាន់អ្នកចាំទីបែបនេះថា “ ដើម្បីអាចក្លាយជាអ្នកចាំទីដ៏ល្អគ្រប់ជ្រុងជ្រោយមួយរូបក្នុងពេលបច្ចុប្បន្ន អ្វីដែលសំខាន់នោះគឺត្រូវចេះ save បាល់ឬរក្សាបាល់ ការបញ្ជូនបាល់ឲ្យចំទីតាំង និងចេះលេងជើងដើម្បីផ្ដល់ផលងាយស្រួលដល់មិត្តរួមក្រុមលេងពីខាងក្រោម ”។ ទាំងនេះគឺជាចំណុចសំខាន់ៗដែលលោកបូរ៉ាវីបានលើកឡើង ដើម្បីចែករំលែកអំពីមូលដ្ថាននៃបាល់ទាត់ដែលកីឡាករអ្នកចាទីត្រូវមានជាចាំបាច់ក្នុងសម័យកាលបាល់ទាត់ទំនើបនេះ។

ទោះបីជាយ៉ាងណាក៏ដោយត្បិតអតីតកីឡាកររបស់ក្លឹបបាល់ទាត់បឹងកេតដែលមានដើមកំណើតមកពីខេត្តកំពង់ចាមរូបនេះមិនមែនជាអ្នកចាំទីក៏ដោយ ក្នុងនាមលោកជាខ្សែប្រយុទ្ធលោកស្វែងយល់បានច្រើនអំពីតំបន់លេងរបស់អ្នកចាំទី ហេតុចំណុចសំខាន់ដែលលោកលើកឡើងខាងគឺជារឿងដ៏ល្អសម្រាប់អ្នកចាំទីជំនាន់ក្រោយគួរអនុវត្តតាម។

គួរបន្ថែមផងដែលថាលោកឃួន ឡាបូរ៉ាវី ក្នុងមួយអាជីពជាកីឡាកររបស់លោកគាត់ធ្លាប់ចូលរួមបានត្រឹមតែក្លឹបប៉ុនណ្ណោះ ពោលគាត់ធ្លាប់ចូលរួមជាមួយក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង, Surat Cityរបស់ប្រទេសនិងចុងក្រោយចូលរួមជាមួយក្លឹបបាល់ទាត់បឹងកេត ហើយក្លឹបបាល់ទាត់បឹងកេតទៀតសោតគឺជាជម្រក