* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Erling Haaland បង្កើតប្រវត្តិសាស្ត្រម្តងទៀត ក្រោយពីស៊ុតបញ្ជូលទីពីរគ្រាប់យប់មិញ
Erling Haaland បានបង្កើតប្រវត្តិសាស្ត្រម្តងទៀត ដោយពេលនេះក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេបំផុតរបស់ន័រវេសក្នុងការប្រកួតអន្តរជាតិលើកទី 36 របស់គាត់។ ខ្សែប្រយុទ្ធ Manchester City ពេលនេះបានស៊ុតបញ្ចូលទីបាន 34 គ្រាប់ បំបែកកំណត់ត្រាចាស់ដែលធ្លាប់ឈររយៈពេល 90 ឆ្នាំ។
Erling Haaland ស៊ុតបញ្ចូលទីបានពីរគ្រាប់ក្នុងជ័យជម្នះ 3-0 របស់ន័រវេសលើស្លូវេនីក្នុង Nations League ដែលធ្វើឱ្យគាត់ក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេគ្រប់ពេលសម្រាប់ក្រុមជម្រើសជាតិន័រវេស។ក្នុងការប្រកួតនៅកីឡដ្ឋាន Ullevaal Haalandក៏បានដឹកនាំក្រុមក្នុងនាមជាប្រធានក្រុមជំនួស Martin Odegaard ដែលអវត្តមានដោយសាររបួស។
Haaland បាននិយាយក្នុងបទសម្ភាសន៍បន្ទាប់ពីការប្រកួតថា៖ «ពិតណាស់ វាធំ និងជាប្រវត្តិសាស្ត្រ។ ខ្ញុំសប្បាយចិត្ត ហើយវាជាកំណត់ត្រាដ៏អស្ចារ្យមួយដើម្បីសម្រេចបាន... ខ្ញុំនៅមានពេលច្រើនឆ្នាំទៀត។ ខ្ញុំរីករាយជាមួយវា» ។