* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ព្រឹត្តិការណ៍ World Cup 2022 ជាព្រឹត្តិការណ៍ World Cup ដំបូងគេហើយ ដែលប្រទេសក្នុងទ្វីបអាស៊ីមានវត្តមានរហូតដល់ទៅ 6 ក្រុម…

ដោយរាប់ចាប់តាំងពីពានរង្វាន់ FIFA World Cup បង្កើតឡើងដំបូងនៅក្នុងឆ្នាំ1930 មកដល់ព្រឹត្តិការណ៍ World Cup លើកចុងក្រោយនៅក្នុងប្រទេសរុស្សី FIFA World Cup Russia 2018 គឺប្រទេសក្នុងទ្វីបអាស៊ីមិនដែលមានក្រុម បានឡើងទៅកាន់ជុំផ្ដាច់ព្រ័ត្របានលើសពី 5 ក្រុមនោះទេ។
បើទោះបីជាកាលពី World Cup ឆ្នាំ 2002 មានប្រទេសក្នុងទ្វីបអាស៊ីធ្វើជាម្ចាស់ផ្ទះរហូតដល់ទៅ 2 ប្រទេសក៏ដោយ ក៏ប្រទេសក្នុងទ្វីបអាស៊ីមានត្រឹម 4 ក្រុមប៉ុណ្ណោះដែលមានវត្តមាននៅជុំផ្ដាច់ព្រ័ត្រ ដែលរួមមាន៖ កូរ៉េខាងត្បូង (ម្ចាស់ផ្ទះ), ជប៉ុន (ម្ចាស់ផ្ទះ), ចិន នឹង អារ៉ាប៊ីសាអូឌីត។ ប៉ុន្តែ FIFA World Cup Qatar 2022 នេះវិញ គឺមានវត្តមានប្រទេសក្នុងទ្វីបអាស៊ីនៅជុំផ្ដាច់ព្រ័ត្ររហូតដល់ទៅ 6 ក្រុម ដែលវាជាចំនួនច្រើនបំផុត នៅក្នុងប្រវត្តិសាស្ត្រប្រទេសក្នុងទ្វីបអាស៊ីក្នុងព្រឹត្តិការណ៍ World Cup ផងដែរ។


ដូច្នេះតោះបងប្អូនមកមើលសមាសភាពកីឡាកររបស់ក្រុមជម្រើសជាតិទាំង 6 ដែលតំណាងអោយទី្វបអាស៊ីរបស់យើងក្នុងពានរង្វាន់ FIFA World Cup Qatar 2022 ខាងក្រោមនេះ៖
ទី1 ម្ចាស់ផ្ទះកាតា

នេះជាលើកដំបូងហើយ ដែលប្រទេសកាតាទទួលបានឪកាសបង្ហាញវត្តមាននៅជុំផ្ដាច់ព្រ័ត្រក្នុងពានរង្វាន់ FIFA World Cup ដោយក្នុងនាមជាប្រទេសម្ចាស់ផ្ទះ។ ក្រុមជម្រើសជាតិកាតាបច្ចុប្បន្ននេះ ដឹកនាំដោយលោកគ្រូ Félix Sánchez សញ្ជាតិអេស្ប៉ាញ ហើយខាងក្រោមនេះជាបញ្ជីឈ្មោះកីឡាករទាំង 26 រូបចុងក្រោយដែលលោកគ្រូ Félix Sánchez បានធ្វើការកោះហៅត្រៀមការប្រកួត World Cup ក្នុងនាមជាម្ចាស់ផ្ទះ ខណៈដែលកីឡាករទាំង 26 រូបនោះសុទ្ធតែប្រកបអាជីពនៅក្នុងស្រុកទាំងអស់តែម្ដង៖

កីឡាករដែលគួរអោយចាប់អារម្មណ៍ជាងគេ នៅក្នុងក្រុមជម្រើសជាតិកាតានៅ World Cup 2022 នេះរួមមាន៖
.ទី1 ខ្សែប្រយុទ្ធកីឡាករ Almoez Ali ដែលបច្ចុប្បន្នកំពុងតែប្រកបអាជីព ជាមួយក្រុមនៅក្នុងប្រទេសកាតាផ្ទាល់តែម្ដងគឺ Al-Duhail SC។

.ទី2 ខ្សែប្រយុទ្ធស្លាបឆ្វេងកីឡាករ Akram Afif ដែលបច្ចុប្បន្នកំពុងតែប្រកបអាជីព ជាមួយក្រុមនៅក្នុងប្រទេសកាតាផ្ទាល់តែម្ដងគឺ Al Sadd SC។

.ទី3 ប្រធានក្រុមកីឡាករ Hassan Al-Haydos ដែលបច្ចុប្បន្នកំពុងតែប្រកបអាជីព ជាមួយក្រុមនៅក្នុងប្រទេសកាតាផ្ទាល់តែម្ដងគឺ Al Sadd SC។

ទី2 កូរ៉េខាងត្បូង

នេះជាលើកទី11 ហើយដែលប្រទេសកូរ៉េខាងត្បូងមានវត្តមាននៅជុំផ្ដាច់ព្រ័ត្រក្នុងពានរង្វាន់ FIFA World Cup ហើយវាក៏ជាចំនួននៃការចូលរួមបានច្រើនជាងគេក្នុងនាមជាប្រទេសក្នុងទ្វីបអាស៊ីផងដែរ (1954, 1986, 1990, 1994, 1998, 2002, 2006, 2010, 2014, 2018, 2022)។ ក្រុមជម្រើសជាតិកូរ៉េខាងត្បូងបច្ចុប្បន្ននេះ ដឹកនាំដោយលោកគ្រូ Paulo Bento សញ្ជាតិព័រទុយហ្គាល់ ហើយខាងក្រោមនេះជាបញ្ជីឈ្មោះកីឡាករទាំង 26 រូបចុងក្រោយ ដែលលោកគ្រូ Paulo Bento បានធ្វើការកោះហៅត្រៀមការប្រកួត World Cup 2022 នេះ៖

កីឡាករដែលគួរអោយចាប់អារម្មណ៍ជាងគេ នៅក្នុងក្រុមជម្រើសជាតិកូរ៉េខាងត្បូងនៅ World Cup 2022 នេះរួមមាន៖
.ទី1 ប្រធានក្រុមកីឡាករ Son Heung-min ដែលបច្ចុប្បន្នកំពុងតែប្រកបអាជីពនៅ Premier League ជាមួយក្រុម Spurs។

.ទី2 ខ្សែប្រយុទ្ធស្លាបកីឡាករ Hwang Hee-chan ដែលបច្ចុប្បន្នកំពុងតែប្រកបអាជីពនៅ Premier League ជាមួយក្រុម Wolverhampton។

.ទី3 ខ្សែការពារកណ្ដាលកីឡាករ Kim Min-jae ដែលបច្ចុប្បន្នកំពុងតែប្រកបអាជីពនៅ Seria A ជាមួយក្រុម Napoli។

ទី3 ជប៉ុន

នេះជាលើកទី7 ហើយដែលប្រទេសជប៉ុនមានវត្តមាននៅជុំផ្ដាច់ព្រ័ត្រក្នុងពានរង្វាន់ FIFA World Cup (1998, 2002, 2006, 2010, 2014, 2018, 2022)។ ក្រុមជម្រើសជាតិជប៉ុនបច្ចុប្បន្ននេះ ដឹកនាំដោយលោកគ្រូ Hajime Moriyasu សញ្ជាតិជប៉ុនផ្ទាល់តែម្ដង ហើយខាងក្រោមនេះជាបញ្ជីឈ្មោះកីឡាករទាំង 26 រូបចុងក្រោយ ដែលលោកគ្រូ Hajime Moriyasu បានធ្វើការកោះហៅត្រៀមការប្រកួត World Cup 2022 នេះ៖

កីឡាករដែលគួរអោយចាប់អារម្មណ៍ជាងគេ នៅក្នុងក្រុមជម្រើសជាតិជប៉ុននៅ World Cup 2022 នេះរួមមាន៖
.ទី1 ខ្សែប្រយុទ្ធស្លាបកីឡាករ Daichi Kamada ដែលបច្ចុប្បន្នកំពុងតែប្រកបអាជីពនៅ Bundesliga ជាមួយក្រុម Eintracht Frankfurt។

.ទី2 ខ្សែប្រយុទ្ធកីឡាករ Kaoru Mitoma ដែលបច្ចុប្បន្នកំពុងតែប្រកបអាជីពនៅ Premier League ជាមួយក្រុម Brighton & Hove Albion។
.ទី3 ខ្សែបម្រើកីឡាករ Wataru Endo ដែលបច្ចុប្បន្នកំពុងតែប្រកបអាជីពនៅ Bundesliga ជាមួយក្រុម VfB Stuttgart។

ទី4 អូស្រ្តាលី

នេះជាលើកទី6 ហើយដែលប្រទេសអូស្រ្តាលីមានវត្តមាននៅជុំផ្ដាច់ព្រ័ត្រក្នុងពានរង្វាន់ FIFA World Cup (1974, 2006, 2010, 2014, 2018, 2022)។ ក្រុមជម្រើសជាតិអូស្រ្តាលីបច្ចុប្បន្ននេះ ដឹកនាំដោយលោកគ្រូ Graham Arnold សញ្ជាតិអូស្រ្តាលីផ្ទាល់តែម្ដង ហើយខាងក្រោមនេះជាបញ្ជីឈ្មោះកីឡាករទាំង 26 រូបចុងក្រោយ ដែលលោកគ្រូ Graham Arnold បានធ្វើការកោះហៅត្រៀមការប្រកួត World Cup 2022 នេះ៖

កីឡាករដែលគួរអោយចាប់អារម្មណ៍ជាងគេ នៅក្នុងក្រុមជម្រើសជាតិអូស្ត្រាលីនៅ World Cup 2022 នេះរួមមាន៖
.ទី1 ខ្សែប្រយុទ្ធស្លាបកីឡាករ Awer Mabil ដែលបច្ចុប្បន្នកំពុងតែប្រកបអាជីពនៅ La Liga ជាមួយក្រុម Cádiz CF។
.ទី2 ខ្សែបម្រើកីឡាករ Aaron Mooy ដែលបច្ចុប្បន្នកំពុងតែប្រកបអាជីពនៅលីគកំពូលប្រទេសស្កុតឡេន ជាមួយក្រុម Celtic។

.ទី3 ខ្សែប្រយុទ្ធស្លាបកីឡាករ Mathew Leckie ដែលបច្ចុប្បន្នកំពុងតែប្រកបអាជីពនៅក្នុងស្រុកជាមួយក្រុម Melbourne City។

ទី5 អ៊ីរ៉ង់

នេះជាលើកទី6 ហើយដែលប្រទេសអ៊ីរ៉ង់មានវត្តមាននៅជុំផ្ដាច់ព្រ័ត្រក្នុងពានរង្វាន់ FIFA World Cup (1978, 1998, 2006, 2014, 2018, 2022)។ ក្រុមជម្រើសជាតិអ៊ីរ៉ង់បច្ចុប្បន្ននេះ ដឹកនាំដោយលោកគ្រូ Carlos Queiroz សញ្ជាតិព័រទុយហ្គាល់ ហើយខាងក្រោមនេះជាបញ្ជីឈ្មោះកីឡាករទាំង 26 រូបចុងក្រោយ ដែលលោកគ្រូ Carlos Queiroz បានធ្វើការកោះហៅត្រៀមការប្រកួត World Cup 2022 នេះ៖

កីឡាករដែលគួរអោយចាប់អារម្មណ៍ជាងគេ នៅក្នុងក្រុមជម្រើសជាតិអ៊ីរ៉ង់នៅ World Cup 2022 នេះរួមមាន៖
.ទី1 ខ្សែប្រយុទ្ធកីឡាករ Mehdi Taremi ដែលបច្ចុប្បន្នកំពុងតែប្រកបអាជីពនៅប្រទេសព័រទុយហ្គាល់ ជាមួយក្រុម FC Porto។

.ទី2 ខ្សែប្រយុទ្ធកីឡាករ Sardar Azmoun ដែលបច្ចុប្បន្នកំពុងតែប្រកបអាជីពនៅ Bundesliga ជាមួយក្រុម Bayer Leverkusen។

.ទី3 ខ្សែបម្រើកីឡាករ Alireza Jahanbakhsh ដែលបច្ចុប្បន្នកំពុងតែប្រកបអាជីពនៅប្រទេសហូឡង់ ជាមួយក្រុម Feyenoord។

ទី6 អារ៉ាប៊ីសាអូឌីត

នេះជាលើកទី6 ហើយដែលប្រទេសអារ៉ាប៊ីសាអូឌីតមានវត្តមាននៅជុំផ្ដាច់ព្រ័ត្រក្នុងពានរង្វាន់ FIFA World Cup (1994, 1998, 2002, 2006, 2018, 2022)។ ក្រុមជម្រើសជាតិអារ៉ាប៊ីសាអូឌីតបច្ចុប្បន្ននេះ ដឹកនាំដោយលោកគ្រូ Herve Renard សញ្ជាតិបារាំង ហើយខាងក្រោមនេះជាបញ្ជីឈ្មោះកីឡាករទាំង 26 រូបចុងក្រោយ ដែលលោកគ្រូ Herve Renard បានធ្វើការកោះហៅត្រៀមការប្រកួត World Cup 2022 នេះ៖

កីឡាករដែលគួរអោយចាប់អារម្មណ៍ជាងគេ នៅក្នុងក្រុមជម្រើសជាតិអារ៉ាប៊ីសាអូឌីតនៅ World Cup 2022 នេះរួមមាន៖
.ទី1 ប្រធានក្រុមកីឡាករ Salman Al-Faraj ដែលបច្ចុប្បន្នកំពុងតែប្រកបអាជីពនៅក្នុងស្រុកជាមួយក្រុម Al-Hilal Saudi។

.ទី2 ខ្សែប្រយុទ្ធកីឡាករ Saleh Al-Shehri ដែលបច្ចុប្បន្នកំពុងតែប្រកបអាជីពនៅក្នុងស្រុកជាមួយក្រុម Al-Hilal Saudi។

.ទី3 ខ្សែប្រយុទ្ធស្លាបកីឡាករ Salem Al-Dawsari ដែលបច្ចុប្បន្នកំពុងតែប្រកបអាជីពនៅក្នុងស្រុកជាមួយក្រុម Al-Hilal Saudi។
