កីឡាករបរទេសពីររូបនេះបានបង្កើតកំណត់ត្រាម្នាក់មួយហើយក្នុងពានរង្វាន់សម្ដេចថ្នាក់...

ពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣-២០២៤ បានឈានចូលដល់ការប្រកួតថ្នាក់ហើយ ស្របពេលដែលដែលពីមុនក្នុងពានរង្វាន់សម្ដេចថ្នាក់ជាតិពុំអនុញ្ញាតិអោយក្រុមក្នុងលីគកំពូលកម្ពុជាប្រើប្រាស់កីឡាករបរទេសនោះទេ ក៏ប៉ុន្តែសម្រាប់រដូវកាលថ្មីឆ្នាំ២០២៣-២០២៤នេះ ក្លឹបនីមួយៗត្រូវបានអនុញ្ញាតិអោយបញ្ជូលឈកឈ្មោះកីឡាករបរទេសចូលរួមចំនួន៦នាក់ឯណោះ។

យ៉ាងណាមិញក្រោយអនុញ្ញាតិអោយមានកីឡាករបរទេសចូលរួមប្រកួតក្នុងពានរង្វាន់សម្ដេចថ្នាក់ជាតិរដូវកាលឆ្នាំ២០២៣-២០២៤ គិតត្រឹមសប្ដាហ៍ដំបូងនេះ មានកីឡាករបរទេសចំនួន២រូបហើយដែលបានបង្កើតកំណត់ត្រាម្នាក់មួយក្នុងពានរង្វាន់ដ៏ធំលំដាប់ទី២ក្នុងប្រទេសកម្ពុជា។
 
ជាមួយគ្នានេះផងដែលកីឡាករបរទេសពីររូបដែលបានបង្កើតកំណត់សម្រាប់ខ្លួនឯងក្នុងពានរង្វាន់សម្ដេចថ្នាក់ជាតិរួមមាន៖
ទី១ ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញរបស់ក្លឹបបាល់វិសាខាកីឡាករ Youssef Ezzejjari ក្លាយជាកីឡាករដែលរកគ្រាប់បាល់បានមុនគេក្នុងនាមជាកីឡាករបរទេសសម្រាប់ការបង្ហាញខ្លួនក្នុងពានរង្វាន់សម្ដេចរដូវកាលឆ្នាំ២០២៣-២០២៤នេះ។
ទី២ កីឡាករខ្សែប្រយុទ្ធសញ្ជាតិកូតឌីវ័រ Abdel Kader Coulibaly របស់ក្លឹបបាល់អាយអេសអាយ ដង្កោសែនជ័យ ក្លាយជាកីឡាករបរទេសដំបូងគេដែលរកបាន Hat-Trick សម្រាប់ការប្រកួតដំបូងក្នុងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣-២០២៤ នេះ។

គួរបន្ថែមផងដែលថាសម្រាប់លទ្ធផលការប្រកួតជើងទី១នៃពានសម្ដេចថ្នាក់ជាតិកាលពីថ្ងៃទី១០ខែមករាកន្លងទៅនេះ ក្លឹបបាល់ទាត់មន្ទីរ អយក ខេត្តកំពង់ចាម បានរង់បរាជ័យក្រោមថ្វីជើងក្លឹបបាល់ទាត់វិសាខាដោយលទ្ធផល ៣ទល់និង១ រីឯក្រុមបាល់បាល់ទាត់មន្ទីរ អយក ខេត្តត្បូងឃ្មុំ ក៏បានបរាជ័យក្រោយថ្វីជើងក្លឹបបាល់ទាត់ភ្នំពេញក្រោយដោយលទ្ធផល២ទល់និង០ ចំណែកឯងក្លឹបបាល់ទាត់អង្គរស៊ីធី អេហ្វស៊ី ក៏បានរាជ័យ៧ទល់និង០ផងដែលក្រោយថ្វីជើងបាល់ទាត់អាយអេសអាចដង្កោសែនជ័យ ខណៈក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយក៏បានយកឈ្នះដោយលទ្ធផល៤ទល់និង០ផងដែលទៅលើក្រុមបាល់ទាត់ខេត្តបន្ទាយមានជ័យ៕