* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
លោក Zinedine Zidane អាចនឹងត្រូវតែងតាំងជាអ្នកចាត់ការក្រុមជម្រើសជាតិបារាំងបន្ទាប់ពី World Cup
យោងតាមរបាយការណ៍មួយបានឱ្យដឹងថាលោក Zinedine Zidane នឹងដឹកនាំក្រុមជម្រើសបារាំងបន្ទាប់ពីចប់ការប្រកួតបាល់ទាត់ពិភពលោក ដោយជំនួសគ្រូបង្វឹក Didier Deschamps ។
គាត់បានប្រាប់កាសែតបារាំង L'Equipe ថា៖“ខ្ញុំមិនទាន់ចប់ជាមួយក្រុមជម្រើសជាតិបារាំងទេ។ខ្ញុំចង់ធ្វើវាប្រាកដណាស់ ខ្ញុំនឹងក្លាយជាគ្រូបង្វឹកក្រុមជម្រើសបារាំង ខ្ញុំសង្ឃឹមថា ថ្ងៃណាមួយ តើនៅពេលណា?ប៉ុន្តែខ្ញុំចង់ចូលរួមជាមួយក្រុមជម្រើសជាតិបារាំង”។
គ្រូបង្វឹកសញ្ជាតិបារាំងវ័យ 50 ឆ្នាំរូបនេះបានចាកចេញពីក្លឹប Real Madrid កាលពីឆ្នាំមុន។ហើយមានក្លិបធំៗជាច្រើនបានទាក់ទងទៅគាត់អោយមកដឹកនាំមានដូចជាក្លឹប Paris Saint-Germain,ក្លិបManchester United និង Juventus ប៉ុន្តែគ្រូបង្វឹកដែលធ្លាប់ឈ្នះពានរង្វាន់ Champions League បីដងរូបនេះបដិសេធ។