* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
តើ Supachok និងច្រឹង ពលរដ្ឋ ធ្វើបានល្អដល់កម្រិតណាប្រសិនបើគ្រានោះអ្នកទាំងពីរក្លាយជា...
កីឡាករកម្ពុជាច្រឹង ពលរដ្ឋនិងកីឡាកររបស់ក្រុមជម្រើសជាតិថៃ Supachok Sarachat អាចនិយាយបានថាជាកីឡាករដែលមានគុណខ្ពស់ក្នុងតំបន់បម្រើ ហើយកីឡាករឆ្នើមទាំងពីររូបខាងលើពួកគេស្ទើរតែក្លាយជាទៅជាមិត្តរួមក្រុមជាមួយគ្នាទៅហើយកាលពីឆ្នាំ២០១៩។
យ៉ាងណាមិញបើយើងរំលឹកទៅកាន់ឆ្នាំ២០១៩ ក្លឹបយក្សរបស់ប្រទេសថៃ Buriram United បានចាប់អារម្មណ៍នាំយកកីឡាករច្រឹង ពលរដ្ឋទៅរួមក្រុមក្នុងកិច្ចសន្យាខ្ចីជើង គ្រានោះទាំងលក្ខណក៏ដូចជាកិច្ចព្រមព្រៀងផ្សេងបានយល់ស្ទើរតែ១០០ភាគរយទៅហើយតែបង្ហាញតែមួយគត់របស់កីឡាករកម្ពុជាច្រឹង ពលរដ្ឋគឺបញ្ហារបួសមិនទាន់ជាសះស្បើយ១០០ភាគរយ។
យ៉ាងណាក្ដីគ្រាដែលកីឡាករច្រឹង ពលរដ្ឋទៅដល់កីឡដ្ឋាន Buriram ជាលើកដំបូងកីឡាករដែលមានកំណើតមកពីខេត្ត Sisaket កីឡាករ Supachok Sarachat គឺជាអ្នកសម្ភាស៍ទៅលើកីឡាករច្រឹង ពលរដ្ឋ ហើយអ្នកទាំងពីរប្រសិនបើគ្រានោះអ្នកទាំងពីរបានចាប់ដៃគូរគ្នាលើទីលានមិនថាយល់ចិត្តគ្នាបានល្អយ៉ាងណាទេ ព្រោះ Supachok គេជាកូនអ្នកខេត្តស៊ីសាកេតគេអាចស្ដាប់ភាសាខ្មែរបានខ្លះៗ។
ទោះបីជាយ៉ាងក៏បន្ទាប់ពីពលរដ្ឋ ក្លឹបយក្ស Buriram United រំលាយកិច្ចសន្យារូបគេក៏សម្រេចចិត្តចូលរួមជាមួយក្លឹបយក្សវិសាខារហូតមកដល់បច្ចុប្បន្ន ខណៈកីឡាករ Supachok Sarachat បច្ចុប្បន្នគេគឺជាកីឡាកររបស់ក្លឹបបាល់ទាត់ Hokkaido Sapporo ដែលជាក្លឹបសមាជិកនៃលីគកំពូលជប៉ុន ហើយកិច្ចសន្យារបស់គេមានសុពលភាពរហូតដល់ឆ្នាំ២០២៧ឯណោះ។
គួរបន្ថែមផងដែលថាច្រឹង ពលរដ្ឋមួយរយៈចុងក្រោយនេះលេចឮពត៌មានចចាមរាមថារូបគេមានលីគនៃលីគទី២និងទី៣របស់ប្រទេសថៃចាប់អារម្មណ៍ចង់នាំយកទៅរួមក្រុមតែគេបដិសេធព្រោះចង់វិលទៅចូលរួមជាមួយក្លឹបចាស់ Tiffy Army Fc វិញដើម្បីត្រៀមសម្រាប់រដូវកាលក្រោយ៕