Casemiro នឹងត្រូវអវត្តមានជាច្រើនសប្តាហ៍ក្រោយរងរបួសក្នុងការប្រកួតCarabao Cup...

Manchester United ជាក្រុមដែលកំពុងមានបញ្ហាទម្រង់លេង បានបង្ហាញព័ត៌មានអាក្រក់ថា ខ្សែបម្រើសំខាន់ Casemiro នឹងមិនអាចលេងអោយក្រុមបានច្រើនសប្តាហ៍ទៀត។

ខ្សែបម្រើវ័យ 31 ឆ្នាំរូបនេះត្រូវបានប្តូរចេញពីទីលានក្នុងការប្រកួតចាញ់ក្រុម Newcastle 0-3 ក្នុងការប្រកួត Carabao Cup ជុំទី 16 ដោយស្ថានភាពហាក់ដូចជាធ្ងន់ធ្ងរជាងការរំពឹងទុកដំបូង។ Man United បង្ហើបថា Casemiro មានរបួសសរសៃពួរ ហើយនឹងត្រូវអវត្តមានជាច្រើនសប្តាហ៍។


Manchester United មានកម្មវិធីសំខាន់ក្នុង UEFA Champions League ដែលត្រូវទៅលេងនៅទីក្រុង Copenhagen នៅពាក់កណ្តាលសប្តាហ៍នេះ។