* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Arsenal ពីមួយប្រកួត ទៅមួយប្រកួត ពួកគេកាន់តែល្អទៅៗហើយនៅពេលនេះ
កូនដំរីតូច Arsenal ពីមួយប្រកួត ទៅមួយប្រកួត ពួកគេកាន់តែល្អទៅៗហើយនៅពេលនេះ ដោយបច្ចុប្បន្នពួកគេកំពុងតែកាន់កាប់កំពូលតារាងទាំងនៅ Premier League នឹងនៅពានរង្វាន់ UEFA Champions League នារដូវកាល 2023/24 នេះ ។

ខណៈដែលក្នុងពានរង្វាន់ UEFA Champions League វិញ កូនដំរីតូច Arsenal ទទួលបានកៅអីឡើងទៅកាន់វគ្គ 𝟭𝟲 ចុងក្រោយជាបន្តរួចទៅហើយ ក្រោយពីពួកគេបានលត់ក្រុមរបស់ប្រទេសបារាំង RC Len យ៉ាងចាស់ដៃក្នុងលទ្ធផល 6-0 កាលពីយប់មិញនេះ និងមាន 12 ពិន្ទុឈរនៅកំពូលតារាងពូល B ដោយស្វ័យប្រវត្តិ បើទោះបីជានៅសល់ការប្រកួតចំនួន 1 ប្រកួតទៀតក៏ដោយចុះ ។

គួរបញ្ជាក់ថា៖ កូនដំរីតូច Arsenal លេងនៅវគ្គ 16 ក្រុមចុងក្រោយក្នុងពានរង្វាន់ UEFA Champions League លើកចុងក្រោយបង្អស់ គឺតាំងពីឆ្នាំ 2017មកម្ល៉េះ ដែលពេលនោះ Arsenal ដឹកនាំដោយលោកគ្រូតា Arsene Wenger ។