Bellingham តាមស្មើរកំណត់ត្រាមួយនេះរបស់ CR7 ក្នុងការប្រកួត El Clasico...

ពិតណាស់ការប្រកួត El Classico គឺជាការប្រកួតមួយដែលអ្នកគាំទ្របាល់ទាត់អេស្ប៉ាញមិនអាចមើលរំលងបាន ព្រោះវាជាជំនួបរវាងក្រុមធំប្រចាំប្រទេសពីរប៉ះគ្នា ហេតុនេះអ្នកគាំទ្ររបស់អធិរាជស Real Madrid
 
និងអ្នកគាំទ្ររបស់ក្លឹបអ្នកមានបុណ្យ FC Barcelona ព្រមទាំងអ្នកគាំទ្រជុំវិញពិភពលោករមែងចង់ទស្សនាការប្រកួតមួយនោះខ្លាំងណាស់។

យ៉ាងណាមិញទាក់ទងទៅនិងការប្រកួត El Classico នេះបងប្អូនដឹងទេ? ថាកម្រមានកីឡាកររូបណាអាចរកគ្រាប់បាល់បានទាំងពីរជើងក្នុងមួយរដូវកាលនោះទេ ពោលកន្លងមកមានតែ Cristiano Ronaldo ម្នាក់គត់ដែលអាចរកគ្រាប់បាល់បានទាំងពីរជើងក្នុងក្របខណ្ឌ Laliga គិតត្រឹមមួយទស្សវត្តន៍ចុងក្រោយរបស់ក្លឹប។

ទោះបីជាយ៉ាងណាក៏ដោយរឿងដ៏គួរអោយចាប់អារម្មណ៍ហើយនឹកស្មានមិនដល់នោះ គឺកីឡាករវ័យក្មេងសញ្ជាតិអង់គ្លេស Jude Bellingham ចូលរួមជាមួយក្លឹបអធិរាជសមិនទាន់បានមួយរដូវកាលស្រួលបួរផង រូបគេអាចធ្វើបានក្នុងការប្រកួត El Classico ដូច CR7 បាត់ទៅហើយ ពោលគឺ Bellingham ក៏អាចរកគ្រាប់បាល់ទៅលើក្លឹបអ្នកមានបុណ្យ FC Barcelona ទាំងពីរជើងដែលក្នុងរដូវកាលឆ្នាំ២០២៣-២០២៤នេះ។