* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
កីឡាករវ័យក្មេងសញ្ជាតិប្រស៊ីល Endrick លើកឡើងបែបនេះអំពីក្លឹប Real Madrid…
កីឡាករវ័យក្មេង Endrick គឺជាកីឡាករមួយរូបដែលមានក្ដីស្រមៃដូចគ្នាទៅនឹងកីឡាករ Kylian Mbappe ព្រោះអ្នកទាំងពីរមានបំណងចង់ក្លាយជាកីឡាកររបស់ក្លឹបអធិរាជសរ Real Madrid។
យ៉ាងណាមិញតាមរយៈការអោយដឹងពីសំណាក់អ្នកការសេតដ៏ល្បីលោក Fabrizio Romano បានអោយដឹងអំពីការលើកឡើងរបស់កីឡាករ Endrick បែបនេះថា “ Endrick សង្ឃឹមនិងចង់ចំណាយពេលពេញមួយជីវិតរបស់ខ្លួននៅ Real Madrid។ ព្រោះទីនោះសំបូរទៅដោយកីឡាករដែលពូកែ និងកម្រិតខ្ពស់នៅក្នុងក្លឹប Real Madrid វានឹងក្លាយជាឳកាសល្អ ដើម្បីក្លាយជាកីឡាករល្អបំផុតនៅក្នុងពិភពលោក ”។
គួរបន្ថែមផងដែលថាយុវជនវ័យ១៧ឆ្នាំដែលបច្ចុប្បន្នកំពុងរួមរស់ជាមួយក្លឹបបាល់ទាត់ Palmeiras ត្រូវបានគេដឹងថាជាកីឡាករដ៏មានគុណភាពមួយរូបក្នុងក្រុមជម្រើសជាតិប្រេស៊ីល ហើយរូបគេក៏ទំនងក្លាយជាកីឡាករដ៏សំខាន់ក្លឹបអធិរាជស Real Madrid ផងដែរនាពេលខាងមុខ៕