មិត្តចាស់ត្រូវប៉ះគ្នាក្នុងនាមជាគូរប្រកួតខណៈ Al Nassr ត្រូវធ្វើការធ្ងន់…

ការប្រកួតក្នុងក្របខណ្ឌ Saudi Pro League ដែលជាលីគកំពូលរបស់អារ៉ាប៊ីសាអូឌីតឈានចូលដល់សប្ដាហ៍ទី១៨ហើយ ខណៈសប្ដាហ៍ទី១៧នេះក្លឹបបាល់ទាត់ Al Nassr ត្រូវធ្វើការធ្ងន់ដោយពួកគេត្រូវធ្វើដំណើរទៅទឹកដីរបស់ក្លឹបបាល់ទាត់ Al Ittihad សម្រាប់ការប្រកួតសប្ដាហ៍ទី១៨នេះ។

យ៉ាងមិញសម្រាប់ជំនួបសប្ដាហ៍ទី១៧នេះ អាចនិយាយថាជាការប្រកួតដែលអ្នកគាំទ្រចង់ឃើញបំផុត ព្រោះក្លឹបយក្សទាំងពីរនេះប៉ះគ្នា Cristiano Ronaldo ក៏ត្រូវជួបជាមួយមិត្តចាស់ Karim Benzeman ផងដែរ។

គួរបន្ថែមផងដែលថា១៧ប្រកួតរបស់ Al Nassr កន្លងមកពួកគេធ្វើបានល្អមែនទែន ពោល១៧ ប្រកួតឈ្នះ ១៣ស្មើ១និងចាញ់ ៣ មាន ៤០ ពិន្ទុ ឈរនៅលេខរៀងទីពីរក្នុងតារាង Saudi Pro League ស្របពេលដែល Al Ittihad វិញក្រោយឆ្លងកាត់ ១៧ ប្រកួតនៅក្នុងលីគយើងអាចនិយាយបានថា ពួកគេធ្វើមិនសូវបានល្អប៉ុន្មាននោះទេដោយក្នុងនោះ ឈ្នះ ៨ ស្មើ ៤ និងចាញ់ ៥ មាន ២៨ ពិន្ទុ ឈរនៅលេខរៀងទី ៦ ក្នុងតារាងចំណាប់ថ្នាក់៕