* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
PSV Eindhoven ក្លាយជាក្រុមតែមួយគត់នៅតំបន់អឺររ៉ុបដែលអាចរក្សាស្ថិតិមួយនេះបានយូ…
ក្លឹបបាល់ទាត់ PSV Eindhoven ដែលគ្រប់គ្នាស្គាល់ថាជាក្រុមខ្លាំងមួយរបស់ប្រទេសហូឡង់ បច្ចុប្បន្នកំពុងធ្វើបានល្អជាខ្លាំងទាំងក្នុងលីគនិងក្នុងពានរង្វាន់តំបន់តំបន់អឺរ៉ុប ដោយក្នុងរដូវកាលថ្មី២០២៣-២០២៤ នេះក្លឹបបាល់ទាត់ PSV ដែលដឹកនាំដោយលោក Peter Bosz កំពុងកាន់កាប់តំបន់កំពូលតារាងនៃលីគកំពូលហូឡង់ថែមទៀតផង។
ទោះបីជាយ៉ាងណាក៏ដោយក្លឹបបាល់ទាត់ PSV Eindhoven ហាក់កំពុងធ្វើអោយក្រុមធំៗនាលីគកំពូលទាំង៥របស់អឺរ៉ុបស្រឡាំងកាំងជាខ្លាំង ព្រោះ PSV គឺជាម្ចាស់កំណត់ត្រាដ៏អស្ចារ្យដែលកម្រនឹងមានក្លឹបណាផ្សេងធ្វើបានណាស់ក្នុងសម័យកាលបាល់ទាត់ទំនើបនេះ។
យ៉ាងណាក្ដីកំណត់ត្រាដែលក្លឹបយក្សរបស់ហូឡង់កំពុងកាន់ក្នុងពេលបច្ចុប្បន្ននេះគឺ រក្សាការឈ្នះមិនដែលស្គាល់ពាក្យថាចាញ់ឬស្មើរចំនួន១៥ប្រកួតជាប់គ្នាឈរកំពូលតារាងមាន៤៥ក្នុងលីគកំពូល Eredivisie របស់ហូឡង់ ស្របពេលដែលរដូវកាលមុន PSV បានត្រឹមរងជើងឯកលីគកំពូលតែប៉ុនណ្ណោះ។
គួរបន្ថែមផងដែលថាក្នុងចំណោមក្លឹបរបស់ប្រទេសទាំង៥៥ដែលជាសមាជិករបស់ UEFA មានតែក្លឹបបាល់ទាត់ PSV Eindhoven មួយប៉ុនណ្ណោះដែលអាចរក្សាកំណត់ត្រាមួយនេះបាន ខណៈស្ថិតិនេះគិតត្រឹម១៥ប្រកួតកន្លងមកនេះប៉ុនណ្ណោះក្នុងលីគកំពូលរបស់ប្រទេសហូឡង់៕