* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
កីឡាករវ័យក្មេងរបស់ Chelsea រូបនេះទើបរះតែក្លាយជាកីឡាករតោខៀវតែម្នាក់គត់ដែរ...
កីឡាកររបស់ក្លឹបបាល់ទាត់តោខៀវ Chelsea បច្ចុប្បន្នទទួលស្គាល់ថាពុំមានកីឡាករណាក្រៅពីខ្សែបម្រើប្រយុទ្ធវ័យក្មេង Cole Palmer ឡើយដែលរកគ្រាប់បាល់អោយក្លឹបក្នុងទីក្រុង London ច្រើនដូចយុវជនអង់គ្លេសម្នាក់នេះ។
យ៉ាងណាមិច Cole Palmer អាចនិយាយបានថាជាកីឡាករដែលតែងតែរកគ្រាប់បាល់អោយក្លឹបតោខៀវច្រើនជាងគេហើយគិតត្រឹមរដូវឆ្នាំ២០២៣-២០២៤នេះ ខណៈខ្សែប្រយុទ្ធចាស់ថ្មីផ្សេងទៀតហាក់មិនសូវជោគជ័យក្នុងការរកគ្រាប់បាល់អោយក្លឹបដែលដឹកនាំលោក Mauricio Pochettino ឡើយ។
គួរបន្ថែមផងដែលថាក្នុងជំនួបជ័យជម្នះរបស់ Chelsea យកឈ្នះទៅលើ Luton Town ដោយលទ្ធផល៣ទល់និង២ក្នុងសប្ដាហ៍ទី២០ Cole Palmer ក្លាយជាកីឡាករ Man Of The Match ដោយរូបគេរកបាន២គ្រាប់តែម្នាក់ឯងផងដែរ៕