* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ក្រោយចាយពេល ៨៩០ថ្ងៃជាមួយក្រុមជម្រើសជាតិថៃ Madam Pang សម្រេច…
Nualphan Lamsam ដែលអ្នកគាំទ្រភាគច្រើនស្គាល់ឈ្មោះក្រៅថា Madam Pang គឺជាអ្នកចាត់ការទូរទៅរបស់ក្រុមជម្រើសជាតិថៃ ថ្មីៗនេះសរសៃឈាមបាល់ទាត់ថៃក៏ដូចវីរៈនារីដែលតែងតែជ្រុំជ្រែងក្នុងវិស័យបាល់ទាត់របស់ប្រទេសថៃបានសម្រេចចិត្តលាលែងពីដំណែងជាអ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិថៃជាផ្លូវការហើយ ក្រោយចាយពេល៨៩០ថ្ងៃក្នុងការដឹកនាំ។
យ៉ាងណាមិញ Madang Pang បានសាងអនុស្សាវរីយ៍ក៏ដូចជារួមចំណែកជួយក្រុមជម្រើសជាតិរបស់ខ្លួនទទួលបានសមិទ្ធផលជាហូរហែរ ហើយសម្រាប់ការចាក់ចេញរបស់អ្នកស្រី Nualphan Lamsam ធ្វើអ្នកគាំទ្របាល់ទាត់ថៃសោកស្ដាយជាខ្លាំង។
គួរបន្ថែមផងដែលថាក្នុងនាមជាអ្នកចាត់ការទូទៅក្រុមជម្រើសជាតិថៃក្រុមធំអ្នកស្រីបានជួយក្រុមជម្រើសជាតិថៃទទួលបានសមិទ្ធផលមួយចំនួនដូចជាដូចជា៖
ឈ្នះពានរង្វាន់ AFF Cup ពីរលើកក្នុងឆ្នាំ២០២០និង២០២២ ដោយឡែកក្នុងឆ្នាំ២០២៤នេះអ្នកស្រីក៏បានរួមចំណែកដឹកនាំក្រុមជម្រើសជាតិថៃឡើងដល់វគ្គ១៦ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ AFC Asian Cup ២០២៣ផងដែរ៕