Barcelona កំពុងស្វែងខ្សែបម្រើថ្មីមកជំនួសកន្លែង Gavi ដែលកំពុងរបួស....

ខ្សែបម្រើ Giovani Lo Celso របស់ Tottenham Hotspur ជាគោលដៅថ្មីរបស់ Barcelona កំពុងពិចារណាលើសំណើនាំយកក្នុងទីផ្សារដោះដូរកីឡាករខែមករា ឆ្នាំ 2024 ដើម្បីមកជំនួសកន្លែង Gavi ដែលរងរបួស។

Barcelona បានជួបបញ្ហាធំមួយដោយសារតែ Gavi បានរងរបួសសរសៃ ACL ពេលលេងឱ្យក្រុមជម្រើសជាតិអេស្ប៉ាញក្នុងការប្រកួតអន្តរជាតិខែវិច្ឆិកាឆ្នាំ 2023 ហើយ Gavi ត្រូវបឲបានអវត្តមានពេញមួយរដូវកាល។

Giovani Lo Celso ក្លាយជាគោលដៅខ្សែបម្រើរបស់គាត់នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ ទោះជាយ៉ាងណាក៏ដោយ Barcelona មិនអាចឈានដល់កិច្ចព្រមព្រៀងជាមួយ The Lilywhites ដោយសារតែដែនកំណត់ហិរញ្ញវត្ថុរបស់ពួកគេ។