Dani Olmo បង្ហាញខ្លួនលើកដំបូង ស៊ុតបញ្ចូលទី និងជួយ Barcelona ឈ្នះក្នុងសប្ដាហ៍ទី៣

ខ្សែបម្រើស្លាបថ្មីរបស់ Barcelona កីឡាករ Dani Olmo បានស៊ុតបញ្ចូលទីក្នុងការបង្ហាញខ្លួនលើដំបូង នឹងជាគ្រាប់បាល់ជ័យជម្នះ 2-1 លើ Rayo Vallecano ក្នុងសប្ដាហ៍ទី៣នៃ La Liga  ។ 


ពិតណាស់ Dani Olmo បានខកខានការប្រកួតពីរលើកដំបូងរបស់ Barcelona នៅរដូវកាលនេះ ដោយសារគាត់មិនអាចចុះឈ្មោះបានដោយសារបទប្បញ្ញត្តិហិរញ្ញវត្ថុ ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍កីឡាករជម្រើសជាតិអេស្ប៉ាញដែលត្រូវបាននាំយកមកពី RB Leipzig ភ្លាមៗបានរួមចំណែកពិតប្រាកដ បន្ទាប់ពីបានចូលលេងនៅនាទីទី 46 ដើម្បីជំនួសកីឡាករ Ferran Torres ពេល Barcelona ត្រូវបាន Rayo Vallecano នាំមុខ ១ទល់នឹង០។

តាមរយៈការរកបានគ្រាប់បាល់ដំបូង Dani Olmo បាន និយាយប្រាប់ ESPN ថា "ខ្ញុំសប្បាយចិត្តខ្លាំងណាស់ ពិតជារីករាយជាមួយនឹងការប្រកួតនេះ និងជាមួយនឹងជ័យជម្នះនេះ។ នេះគឺជាការបង្ហាញខ្លួនជាសុបិនសម្រាប់ខ្ញុំ" ។