ផ្លូវការ៖ ក្លិប Southampton បានចុះហត្ថលេខាលើកីឡាករ Carlos Alcaraz ពីក្លឹប Racing នៃលីគកំពូលអាហ្សង់ទីន ក្នុងតម្លៃ 12លានផោន

ក្លិប Southampton បានចុះហត្ថលេខាលើខ្សែបម្រើ  Carlos Alcaraz  មកពីក្លឹប Racing នៃលីគកំពូលអាហ្សង់ទីន ក្នុងតម្លៃ 12លានផោន ជាមួយនឹងកិច្ចសន្យារយៈពេលបួនឆ្នាំកន្លះ  បានធ្វើឲ្យរូបគេក្លាយជាកីឡាករទី 2 ក្នុងខែនេះដែលមកចូលរួមជាមួយក្រុម  បន្ទាប់ពីការមកដល់របស់ខ្សែបម្រើស្លាបសញ្ជាតិក្រូអាតកីឡាករ Mislav Orsic ។



កីឡាករវ័យ ២០ឆ្នាំរូបនេះ  បង្ហាញទម្រង់លេងបានយ៉ាងល្អឱ្យក្លិប Racing ​ដែលជាក្លិបនៅក្នុងប្រទេសកំណើតរបស់គាត់ក្នុងឆ្នាំ 2020  ដោយបង្ហាញខ្លួនបាន ៣៨ ប្រកួត និងស៊ុតបញ្ជូលទី ៤គ្រាប់ផងដែរ។



កីឡាករ Carlos Alcaraz  បាននិយាយថា ៖ “ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ដែល​បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ក្លឹប​នេះ។ ខ្ញុំបានដឹងថាវានឹងក្លាយជាការប្រកួតប្រជែងថ្មីសម្រាប់ខ្ញុំ និងសម្រាប់អាជីពរបស់ខ្ញុំ ដូច្នេះខ្ញុំចង់ទទួលយកវា ដោយដឹងថាខ្ញុំនឹងចូលរួមជាមួយក្លឹបដ៏អស្ចារ្យមួយ”។

គាត់បានបន្ថែមទៀតថា ៖ “ខ្ញុំមិនអាចរង់ចាំក្នុងការចាប់ផ្តើមហ្វឹកហាត់ និងលេងនោះទេ ហើយខ្ញុំត្រៀមផ្តល់ 100 ភាគរយសម្រាប់ក្លឹបនេះ សម្រាប់អាវមួយនេះ។ ខ្ញុំទន្ទឹងរង់ចាំជួបមិត្តរួមក្រុមរបស់ខ្ញុំទាំងអស់ "។